អង់គ្លេស៖បន្ទាប់ពីបាត់បង់ កីឡាករ David Luiz ក្លិបតោខៀវ Chelsea កំពុងភ័យខ្លាច ការចាកចេញតារាបាល់ទាត់ផ្សេងទៀត ពីការល្បួងរបស់ក្លិបអ្នកមានក្នុងក្របខណ្ឌ Ligue 1 របស់ បារាំង ។
ឆ្លងកាត់ការពិនិត្យសុខភាព កីឡាករ David Luiz នៅពេលនេះកំពុងរងចាំតែម្យ៉ាង ដោយចុះហត្ថលេខា ជាផ្លូវការ ក្នុងតម្លៃខ្លួន ៥០ លានផោន ជាមួយនឹងក្លិប PSG ។ កីឡាករ David Luiz ត្រូវបានគេជឿជាក់ថាជាអ្នកស្នងតំណែងពី John Terry ដែលនឹងចូលនិវត្តន៍នៅពេលខាងមុខ ។
ក្រៅពីកីឡាករ David Luiz តាមប្រភពព័ត៌មានក្នុងស្រុកអង់គ្លេស បានចុះផ្សាយថា ក្លិប PSG បានកំពុងល្បួងកីឡាករ ៣ នាក់ផ្សេងទៀត ក្នុងនោះមាន Eden Hazard , Oscar និង Petr Cech ខណៈដែល ក្លិបអ្នកមាននេះបានជះទឹកលុយ ដើម្បីទិញ ។
ជាមួយនឹងព័ត៌មាននេះដែរ កំពុងធ្វើឲ្យ Jose Mourinho មានការភ័យព្រួយយ៉ាងខ្លាំង ដោយ កីឡាករទាំង ៣ ដែល PSG កំពុងល្បួងថែមនេះ ជាគ្រឹះដ៏សំខាន់របស់ ពហុកីឡដ្ឋាន Stamford Bridge ដែលពិបាករកកីឡាករមកជួសខ្លាំងណាស់ ៕
មតិយោបល់