កណ្ដាលៈ នៅវេលាម៉ោង ០៨ និង៤៥ នាទីព្រឹកថ្ងៃទី២១ ខែឧសភានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្តាលឲ្យខូចខាតរថយន្តទាំងសងខាង នៅចំណុចផ្លូវលំភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តបង្កម៉ាក FUZO ប្រភេទ (បែន) ពណ៌ក្រហម ឆ្នូតទឹកមាស ពាក់ស្លាកលេខព្រៃវែង 3A-0376 ម្ចាស់កម្មសិទ្ធ ឈ្មោះ ទុន សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ 7Eo ផ្លូវ118 សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ភ្នំពេញ។ អ្នកបើកបរ ឈ្មោះ អឿន លាប ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅ ភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកចំពីក្រោយរថយន្តមួយគ្រឿងទៀត ម៉ាក LUXUS 570 ស៊េរ៊ី ២០១៧ ពណ៌ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ អូន សុខុម ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅផ្ទះលេខ B8 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ភ្នំពេញ មុខរបរអ្នកបើកបរថយន្ត បើកបរក្នុងទិសដៅស្របគ្នា ។
ក្រោយកើតហេតុ អ្នកបើកបរថយន្ត FUZO ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មកអធិការដ្ឋាននគរបាលស្រុក ដើម្បីយកសួរនាំ ហើយបើតាមចម្លើយរបស់ឈ្មោះ អឿន លាប ជាតៃកុងឡាន FUZO បានប្រាប់ឲ្យដឹងថា រយៈពេលកន្លងមក ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបតែមួយសប្ដាហ៍ ប៉ុណ្ណោះដែលមិនបានប្រើប្រាស់វា ក្នុងនោះដែរសម្ថកិច្ច ក៏បានធ្វើតេស្ដ ទឹកនោម ដោយលទ្ធផលបានបង្ហាញថា តៃកុងឡាន FUZO ពិតជាមានសាធាតុញៀននៅក្នុងខ្លួន ពិតប្រាកដមែន ។
តាមការសន្ឋិដ្ឋានរបស់សមត្ថកិច្ច បានអះអាងថា ករណីនេះ បណ្តាលមកអ្នកបើកបររថយន្តធន់ធំ បើកក្នុងល្បឿនលឿន ខ្វះកាប្រុងប្រយ័ត្ន ហើយថែមទាំងមានប្រើប្រាស់សារធាតុញៀនទៀតផង ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានយក សម្ភារៈមធ្យោបាយមករក្សាទុក នៅអធិការដ្ឋាន ដើម្បីកសាង សំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់