ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ​នឹង​យាង​ចូលរួម​ក្នុង​មហោស្រព​បេតិកភណ្ឌ ភាពយន្ត​អន្តរជាតិ​លើក​ទី​២​នៅ​រាជធានី​ភ្នំពេញ​

ភ្នំពេញ​៖​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៤ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នឹង​យាង​ចូលរួម​ជា​ព្រះរាជាធិបតីភាព​ក្នុង​មហោស្រព​បេតិ ក​ភណ្ឌ​ភាពយន្ត អន្តរជាតិ​«​ការចងចាំ​»​លើក​ទី ២ ដែល​នឹង ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ដល់​ថ្ងៃ​ទី ០៨ ខែមិថុនា ឆ្នាំ ២០១៤ នោះ​។​

​យោង​តាម​សេ​ច​ក្កតីប្រកាសព័ត៌មាន​ប៉ារីស​-​ភ្នំពេញ ចុះ​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០១៤ ឲ្យដឹងថា តារាភាពយន្ត​លោកស្រី Catherine Deneuve និង​ផលិតករ​ភាពយន្ត​លោក Brillante Medoza (​ហ្វីលីពីន​) និង​លោក Anthony Chen (​សិង្ហ​បុរី​) នឹង​ចូលរួម​ជា​ភ្ញៀវកិត្តិយស សម្រាប់ កម្មវិធី​ក្នុង​ឆ្នាំ​២០១៤​នេះ ។​

​មហោស្រប​បេតិកភណ្ឌ​ភាពយន្ត​អន្តរជាតិ​លើក​ទី ២ នេះ​បង្ហាញ​ខ្សែភាពយន្ត ដែល មក​ពី​ទូទាំង​ពិភពលោក ដែល​មាន​តារា ភាពយន្ត​ល្បីៗ​ជាង ៥០ រូប នៅក្នុង​ឧស្សាហកម្ម​ភាព យន្ត គណៈប្រតិភូ​អាជីព​មកពី​បណ្តា​ប្រទេស​ជាង ២០ តន្ត្រី​-​ភាពយន្ត សន្និសីទ និង​កិច្ចប្រជុំ ជាមួយ​អ្នកឯកទេស​អន្តរជាតិ​ខាង​ភាពយន្ត​បេតិកភណ្ឌ ។ ការចូលរួម​ទស្សនា​ព្រឹត្តិការណ៍ ទាំំង​អស់​ក្នុងអំឡុង ពេល​នៃ មហោស្រព​នេះ គឺ​ឥតគិតថ្លៃ​ឡើយ ។​

“​ការចងចាំ​!” គឺជា​ប្រភេទ​មហោស្រព​មានតែ​មួយ​គត់​នៅ​អាស៊ី​យើង​នេះ ដែល​ត្រូវ បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៣ ដោយ​យក​លំនាំ​ម​ហោ ស្រព​ដូចជា​II Cinema Ritrovato នៅ​បូ​ឡូ ញ៉ា និង Luminiere នៅ​លី​យ៉ុង ។ គោលបំណង​របស់​មហា​ស្រព​នេះ ដែល​មាន​មូលដ្ឋាន​ជា និមិត្តរូប​នៅ​កម្ពុជា​ជា​ប្រទេស​មួយ ដែល​បាន​បាត់បង់​បេតិកភណ្ឌ​ភាពយន្ត​ទាំំងស្រុង​របស់​ខ្លួន ។​

​មហោស្រព​នេះ​ត្រូវបាន​ធ្វើ​សម្រាប់​សាធារណជន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក៏​សំដៅ​ផង ដែរ​ទៅ​រក​អ្នក​មាន​អាជីព ខាង​ភាពយន្ត ទូទាំង​ពិភពលោក ជាពិសេស​ក្នុង​ផ្នែក​បេតិកភណ្ឌ​ភាព យន្ត ។​

​ចំណុច​វិសេស​នៃ​ការរៀបចំ​កម្មវិធី​របស់​មហោស្រព​នេះ គឺ​រួមផ្សំ​បញ្ចូល​គ្នា​នៃ​ស្នាដៃ​សំ ខាន់ៗ​ដែល​កម្រ​បានឃើញ​មាន​ដាក់​បញ្ចាំង ទាំង​ក្នុងប្រទេស​ខ្លួន​ផ្ទាល់ ហើយ​ស្នាដៃ​ជាច្រើន មិន​ដែល​បាន​ចេញពី​ទឹកដី​កំណើត​របស់​ខ្លួន​ឡើយ ។​

​ប្រធានបទ​សម្រាប់​ឆ្នាំ​នេះ​គឺ​ទាក់ទង​នឹង «​សំណើច​» និង​និយាយ​ជាក់លាក់​ប្រភេទ ផ្សេងៗ​នៃ​សំណើច ព្រោះ​រឿង​កំប្លែង​មាន លក្ខណៈខុសៗ​គ្នា​តាម​ប្រទេស​នីមួយៗ វប្បធម៌ នី​មួយៗ និង​សម័យ​នី​មួយៗ ។ មហោស្រព​នេះ​បើកឆាក​ដោយ​ចាប់ផ្តើម​ជាមួយ សៀក (The Circus) របស់ Charlie Chaplin (​ភាគច្រើន​ហៅថា «​សាក​ឡូ​ក​») ដើម្បី​ប្រារព្ធ​ខួប ១០០ ឆ្នាំ ចាប់តាំងពី Chaline បាន​បង្កើត​តួអង្គ​របស់​គាត់​ជា​ជនអនាថា ។ វា​គឺជា​ឱកាស​ដ៏​ល្អ​បំផុត ដើម្បី​អបអរ​ស្តេច​កំប្លែង​ល្បី​ឈ្មោះ​ផ្សេងៗ​ទៀត នៅក្នុង​ប្រទេស​កំណើតរ​បស់​ពួកគេ​ដូចជា Mat Sentul (​សិង្ហ​បុរី​) George Wallace (​អូស្ត្រាលី​) Kenichi Enomoto ជប៉ុន Dolphy (​ហ្វីលីពីន​) ។​

​កម្មវិធី​ថ្មី​ដោយឡែក​ចំនួន​ពីរ​សម្រាប់​ឆ្នាំ​នេះ គឺ​តន្ត្រី​-​ភាពយន្ត​“​ការចងចាំ​!” អ្នកនិពន្ធ​បទ ភ្លេង​ល្បីឈ្មោះ​មួយ​រួប​ឈ្មោះ ហ៊ឹម សុ​ភី នឹង​ចូលរួម​ក្នុង​ការនិពន្ធ​បទ​ភ្លេង​សម្រាប់​ភាពយន្ត ជា មួយ​តន្ត្រីករ​វយ័ក្មេង ។ ពួកគេ​នឹង​ផ្តល់​ការសម្តែង​លើ​ឆាក​មួយ​នៅក្នុង​អំឡុង​ពេល​ពិធី​បិទ មហោស្រព ។​
​សាលា​ភាពយន្ត​“​ការចងចាំ​!” គឺ​និស្សិត ដែល​មក​ពី​សាលា​ភាពយន្ត​មួយ​នៅ​អាស៊ី នឹង ត្រូវបាន​អញ្ជើញ​ឲ្យចូល​រូម​ក្នុង​មហោស្រព នេះ​រៀនសូត្រ​ពី​ទិដ្ឋភាព​ផ្សេងៗ គ្នា​នៃ​បេតិកភណ្ឌ ភាពយន្ត​មើលឃើញ​នូវ​ស្នាដៃ​ចាស់ៗ ជាច្រើន និង​ជួប​ជាមួយ អ្នក​អាជីព ធ្វើការ​ក្នុង​វិស័យ​ភាព យន្ត ។ ឆ្នាំ​នេះ​សាលា​ភាពយន្ត​យ៉ាង​ហ្គូ​ន​របស់​ប្រទេស​ភូមា គឺជា​ភ្ញៀវ​កិតិ្ត​យ​សនៅក្នុង​កម្មវិធី ថ្មី​នេះ ។​

​មហោស្រព​“​ការចងចាំ​!” ត្រូវបាន​ដឹកនាំ​ដោយ Gilles Duval (​សមាគម​ភាពយន្ត​“ ការ ចងចាំ​!”)(MEMORY Cirnema Association), Severine Wemaere (​មូលនិធិ​Technicolor សម្រាប់​បេតិកភណ្ឌ​ភាពយន្ត​) (Technicolor Foundation for Cinema Heritage ) និង​ផលិត ករ​ភាពយន្ត ប៉ាន រិទ្ធី (​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា​) ។ ដៃគូ​សំខាន់ៗ របស់ មហោស្រព​ក្នុង​ឆ្នាំ ២០១៤ នេះ​គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា ក្រសួង​ព័ត៌មាន​កម្ពុជា ក្រសួង​ទេសចរណ៍​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា​កម្ពុជា វិទ្យាស្ថាន​បារាំង (​ប៉ារីស និង ភ្នំពេញ​)​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ និង​ទទួល​ថត​ភាពយន្ត នៅ​កម្ពុជា (Cambodia film Commission ) UNESCO, FIAF (​សហព័ន្ធ​អន្តរជាតិ​នៃ​បណ្តា សារភាព​យន្ត​) , CNC (​គណៈកម្មាធិការ​ភាពយន្ត ជាតិ​របស់​ប្រទេស​បារាំង​) Unifrance , វិទ្យុ បារាំង France 24 និង RFI , ទូ​រទស្ស​ន៏​បារាំង TV5 Monde រួម​ទាំង​ការឧបត្ថម្ភ​ផងដែរ​ពី អាកាស​យាន្តដ្ឋាន​កម្ពុជា (Cambodia Airport) , The Shop , First Class និង Tea House ៕​
1FE138FA-A76E-4AB6-83DA-F3663B5C67CD_w640_r1_s
ប្រភព៖ AKP

មតិយោបល់