ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញ iPhone ជំនាន់ថ្មីចំនួន ២ម៉ូដែលនៅក្នុងឆ្នាំ ២០១៤ នេះ ដូចគ្នាទៅនឹងកាលពីឆ្នាំមុន iPhone 5S និង iPhone 5C។
យោងតាមការឲ្យដឹងរបស់លោក Ming-Chi Kuo អ្នកវិភាគរបស់ស្ថាប័ន KGI Securities បានឲ្យដឹងថា iPhone អេក្រង់ ៤,៧អ៊ីង នឹងត្រូវបង្ហាញខ្លួននៅក្នុខែកញ្ញា ចំណែកអេក្រង់ ៥,៥អ៊ីង នឹងបង្ហាញនៅចុងឆ្នាំ ២០១៤។
ប្រភពមិនបង្ហាញអត្តសញ្ញាណបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅពេលនេះ ក្រុមហ៊ុន Apple កំពុងបន្តឿនទៅកាន់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនឲ្យផលិត iPhone ថ្មីឲ្យបានតាមការកំណត់។
សារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes បានឲ្យដឹងថា Foxconn ជាអ្នកផ្គត់ផ្គង់ iPhone 6 ចំនួន ៧០ភាគសម្រាប់ឆ្នាំ ២០១៤-២០១៥ ចំណែក ៣០ភាគរយ ទៀតជាបន្ទុករបស់ Pegatron៕
មតិយោបល់