នៅពេលស្អប់នរណាម្នាក់ ឬក៏មាននរណាម្នាក់មករញ៉េរញៃដាក់អ្នកតាមរយៈការលេង Facebook នោះ លោកអ្នកអាច Unfriend ឬ Block គាត់ចោល ជាពិសេសនៅពេលបែកសង្សាថ្មីៗក៏អាច Block គេចោលក៏ថាបានដែរ។
ចុះពេល ដែលអ្នកនឹកគេ ឬក៏ចង់ឃើញពីសកម្មភាពរបស់គេទាំងឡាយ ដែលមាននៅលើ Facebook នោះ អ្នកគួរធ្វើបែបណា បើ Block គេចោលបាត់ហើយហ្នឹង? ឬមួយលោកអ្នកចង់ Unblock នរណាម្នាក់វិញ ព្រោះថាកាលពីមុនអ្នកបានច្រឡំដៃ Block គាត់ចោលដោយចៃដន្យ សូមកុំព្រួយនៅពេលនេះ ដំណឹង សូមបង្ហាញជូនពីវិធីសាស្ត្រក្នុងការ Unblock នរណាម្នាក់វិញ នៅលើ Facebook។
១. ចូលទៅកាន់គណនី Facebook របស់អ្នក បន្ទាប់មកចុះលើសញ្ញា ដូចរូបខាងក្រោម រួចចុចលើពាក្យ Settings
https://i1272.photobucket.com/albums/y389/domneng/1_zpsb62c6104.jpg
២. ចុចលើពាក្យ Blocking
https://i1272.photobucket.com/albums/y389/domneng/2_zps714462b8.jpg
៣. នៅត្រង់ Block users សូមចុចលើឈ្មោះ Friend ណាមួយដែលអ្នកបាន Block រួចចុចលើពាក្យ Unblock
https://i1272.photobucket.com/albums/y389/domneng/3_zpsd776495c.jpg
៤. បន្ទាប់មកចុចលើប៊ូតុង Comfirm ជាកាស្រេច។
https://i1272.photobucket.com/albums/y389/domneng/4_zps9c756109.jpg
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាវិធីសាស្ត្រសាមញ្ញមួយ ប៉ុន្តែវាអាចមានប្រយោជន៍ដល់អ្នកគ្រប់គ្នា បើមានចំណុចខ្វះខាត ជួយបញ្ចេញមតិខាងក្រោម។ សូមអរគុណ!
មតិយោបល់