ព័ត៌មានជាតិ

ជប៉ុន​សម្រេច​ផ្តល់​ជំនួយ​ឥត​សំណង​ជា​ផ្លូវការ​ចំនួន ២,៨៥​លាន​ដុល្លារ​សម្រាប់​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​អាហារូបករណ៍​របស់​ជ​ប៉ុន ជំនាន់​ទី​១៥

​កាលពី​ថ្ងៃ​ទី ២៨ ខែ ឧសភា ឆ្នាំ ២០១៤ ម្សិលមិញ​នេះដែរ ឯកឧត្តម ឧបនាយក រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ទទួល​ស្វាគមន៍ ឯកឧត្តម KUMAMARU Yuji ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដើម្បី​ចុះហត្ថលេខា​ជំនួយឥតសំណង ។​

​ក្នុងនោះ​ជប៉ុន​បានសម្រេច ផ្តល់ជំនួយ ឥត​សំណង នូវ​ចំនួន​ទឹកប្រាក់ ២,៨៥​លាន​ដុល្លារ​អាម៉េរិក ជូន​ដល់​កម្ពុជា​សម្រាប់​​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​អាហារូបករណ៍​របស់​ជ​ប៉ុន ជំនាន់​ទី​១៥ ។​

Hong-21

មតិយោបល់