នៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម Joachim Baron Von Marschall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា នាព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ នៅភ្នំពេញឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ក្រសួងព័ត៌មានមិនមែនជាអ្នករៀបចំច្បាប់ប្រឆាំងនឹងឧក្រិដ្ឋ កម្មតាមប្រព័ន្ធអ៊ីនធឺណែតនោះទេ ហើយក្រសួងព័ត៌មាន ក៏ពុំទាន់មានការចូលរួមចំណែកក្នុង ការរៀបចំច្បាប់នេះដែរ ព្រោះក្រសួងព័ត៌មានមានភារកិច្ចតែមួយទេគឺការរៀបចំច្បាប់សិទ្ធិ ទទួលបានព័ត៌មាន ។
នៅក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋមន្ត្រីក៏បានសំណូមពរដល់ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ជួយបញ្ជូនគ្រូឧទ្ទេសនាមរបស់អាល្លឺម៉ង ក្នុងការចាំបាច់ណាមួយ ដើម្បីជួយបង្កើនការយល់ ដឹងទៅលើច្បាប់សិទ្ធិទទួលបានព័ត៌មាននេះ ។
ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូត Joachim Baron Von Marschall ក៏បានស្នើសុំដល់ក្រ សួងព័ត៌មានឲ្យមានការគាំទ្រដល់ សាស្ត្រាចារ្យ អាល្លឺម៉ង់ ដែលបានមកបង្រៀននៅដេប៉ាតឺ ម៉ង់សារគមនាគមន៍ និងព័ត៌មាន នៃសាកលវិទ្យាល័យភ្នំពេញ (DMC) ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា កន្លងមកក្រសួងព័ត៌មានតែងតែគាំទ្រដល់ដំណើរ ការដេប៉ាតឺម៉ង់សារគមនាគមន៍ និងព័ត៌មាននេះ និងបានជំរុញឲ្យពង្រីក និងបង្កើននិស្សិតឲ្យ បានចូលរៀនច្រើន ដើម្បីត្រៀមរៀបចំមន្ត្រីព័ត៌មាននៅតាមបណ្តាខេត្តរហូតដល់ស្រុកនៅ ពេលខាងមុខ៕
មតិយោបល់