ព័ត៌មានជាតិ

សាកល្បង​អាហារ ១០ ប្រភេទ​នេះ អាច​ជួយ​បំបាត់​កង្វល់​នៃ​បញ្ហា​ស្បែក​ជ្រីវជ្រួញ​របស់​ស្ត្រី​

​ស្បែក​ជ្រីវជ្រួញ​បណ្តោល​មក​ពី​បរិយាកា​សខាង​ក្រៅ គួប​ផ្សំ​ជាមួយនឹង​របប​អាហារ​ប្រចាំ​ថ្ងៃ​ពុំ​មាន​ជី​វិជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ធ្វើឲ្យ​កោសិ​កាស្បែក​មិនអា​ចរីកលូ​តលាស់​ថ្មី​ទាន់ពេល​។ នេះ​ហើយ​គឺ​ជា​សត្រូវ​ដ៏​ធំ​ដែល​ធ្វើឲ្យ​ស្បែក​របស់​ស្ត្រី​បាត់បង់​នូវ​ភាពស្រស់ស្អាត​។ ដូច្នេះ​ហើយ​ស្ត្រី​គ្រប់រូប​គួរតែ​ងាយ​មក​បរិភោគ​អាហារ​មួយចំនួន​ជា​ប្រចាំ ព្រោះ​វា​អាច​ផ្តល់​មក​នូវ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ដែល​អាច​ជួយ​លុបបំបាត់​ភាព​ជ្រី​ជ្រួញ​នៅលើ​ស្បែក​។ ខាងក្រោម​នេះ​ជា​អាហារ ១០ ប្រភេទ​ដែល​មាន​ជីវជាតិ​គ្រប់គ្រាន់​ក្នុង​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ និង​ធ្វើឲ្យ​ស្បែក​ស្រស់ថ្លា​តាម​បែប​ធម្មជាតិ​ឡើងវិញ​៖

១. មើម​ឆៃថាវ​: មើម​ឆៃថាវ​សម្បូរ​ទៅដោយ​ជាតិ​សរសៃ និង​ផ្ទុក​នូវ​សារជាតិ​ពណ៌​ដែល​អាច​បង្កើន​ការផលិត​កូឡា​សែន (​ប្រភេទ​ប្រូតេអ៊ីន​ដែល​ភ្ជាប់​ជាលិកា​នៅក្នុង​រាងកាយ និង​ធ្វើឲ្យ​ស្បែក​ទន់​ល្អ​)​។​

២. ស៊ុត​: ស៊ុត​មិន​ត្រឹមតែ​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ដល់​ស្បែក​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជួយ​ការពារ​ជម្ងឺ​បេះដូង​ផងដែរ​។​

៣. ខ្ទឹម​ស​: ខ្ទឹមស​មាន​ប្រសិទ្ធិភាព​ក្នុង​ការប្រឆាំង​នឹង​បាក់តេរី ដែល​មក​បៀតបៀន​លើ​រាងកាយ​។ ខ្ទឹមស​អាច​ការពារ​ស្បែក ប្រឆាំង​នឹង​កត្តា​ដូចជា ភាព​តានតឹង​, ការធ្វើ​អុកស៊ីតកម្ម​…​។​

៤. ត្រី​សាល់​ម៉ុន​: ប្រសិនបើ​អ្នក​មាន​រួមបញ្ចូល​ត្រី​សាល់​ម៉ុន នៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ វា​នឹង​អាច​ជំនួយ​ដល់​ស្បែក​របស់​អ្នក​ច្រើន​, ស្បែក​របស់​អ្នក​មិន​ត្រឹមតែ​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​ផងដែរ​។ ត្រី​សាល់​ម៉ុន​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​និង​អាស៊ីត​ខ្លាញ់ ៣ ប្រភេទ​ដែល​ជា​សារធាតុចិញ្ចឹម​ជួយ​ការពារ​ស្បែក​យ៉ាង​មាន​ប្រសិទ្ធិភាព​ពី​ការ​ចាស់​ជ្រីវជ្រួញ​។​

៥. គ្រាប់ស្វាយចន្ទី​: ប្រសិនបើ​អ្នក​ទទួល​ទាន​គ្រាប់ស្វាយចន្ទី​បាន​ទៀត​ទាត់ វា​អាច​ជួយ​ជម្រុះ​កោសិកា​ស្បែក​ចាស់ៗ​ចេញ កត្តា​ដែល​សំខាន់​នោះ គឺ​កម្ចាត់​នូវ​ភាព​ចាស់​។ គ្រាប់ស្វាយចន្ទី​ក៏មាន​ផ្ទុក​នូវ​វីតាមីន E ដែល​អាច​ជួយ​ការពារ​ភាព​ចាស់​ជ្រីវជ្រួញ និង​ការពារ​ស្បែក​ខូច​។​

៦. ស្ពៃ​ខ្មៅ​: ស្ពៃ​ខ្មៅ​ផ្ទុក​នូវ​សារធាតុចិញ្ចឹម ដែល​អាច​ជួយ​ការពារ​មុខ​ជ្រីវជ្រួញ និង​ការពារ​ស្បែក​ពី​ពន្លឺព្រះអាទិត្យ​។​

៧. សូកូឡា​: អ្នកជំនាញ​បាន​និយាយថា​៖ ការ​ទទួលទាន​សូកូឡា ឬក៏​លាប​សូកូឡា​លើ​ស្បែក​មុខ​បាន​ទៀត​ទាត់​អាច​ជួយ​បំបាត់​ភាព​ជ្រីវជ្រួញ​លើ​ស្បែក​មុខ​។ ទោះជា​នៅ​មាន​ភាពចម្រូងចម្រាស​ក្នុង​ការប្រើ​សូកូឡា​ដោយផ្ទាល់ ដែល​គិតថា​ការ​ទទួលទាន​សូកូឡា​ល្អ​ជាង​ក៏​ដោយ ប៉ុន្តែ​ការ​ទទួលទាន​សូកូឡា​ជា​រៀងរាល់ថ្ងៃ គឺ​វា​ពិតជា​ល្អ​សម្រាប់​ស្បែក​របស់​អ្នក​។ ការ​ទទួលទាន​សូកូឡា​បាន​ញឹកញាប់​អាច​ជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង​, ជួយ​ជម្រុះ​កោសិកា​ចាស់ៗ​បាន​ងាយ​, ជួយ​ការពារ​ស្បែក​ពី​ពន្លឺ​កាំរស្មីស្វាយអ៊ុលត្រា និង​ជួយ​ឲ្យ​ស្បែក​មាន​ពណ៌​ស​ស្រស់ថ្លា​។​

៨. ម្ទេស​ប្លោក​: ម្ទេស​ប្លោក​ផ្ទុក​នូវ​វីតាមីន A និង​វីតាមីន E ដែល​ជា​សារធាតុចិញ្ចឹម​ជំនួយ​ដល់​ស្បែក និង​ការពារ​ស្បែក​ពី​កាំរស្មី UV​។ ជាពិសេស​ម្ទេស​ប្លោក​ក្រហម​មាន​ផ្ទុក​នូវ​វីតាមីន C ប្រឆាំង​នឹង​ស្បែក​ជ្រីវជ្រួញ​។ ម្ទេស​ប្លោក​ក្រហម​ក៏​អាច​ជួយ​ការពារ​ពី​ការប៉ះទង្គិច នឹង​ធាតុ​វិទ្យុ​សកម្ម​, ការពារ​ស្បែក​ពី​ភាព​ចាស់​ជ្រីវជ្រួញ​។ ដោយសារ​តែ​ម្ទេស​ប្លោក​ផ្ទុក​នូវ​វីតាមីន​ល្អៗ​ជាច្រើន ដូច្នេះ​មេផ្ទះ​ទាំងអស់​គួរ​មាន​បន្ថែម​ម្ទេស​ប្លោក​ចូលទៅក្នុង​អាហារ​ជាប្រចាំ ដើម្បី​បង្កើត​នូវ​កោសិកា​ស្បែក​ថ្មី ជួយ​កាត់បន្ថយ​ភាព​ជ្រីវជ្រួញ​។​

៩. ផ្កា​ខាត់ណា​: ប្រូតេអ៊ីន​នៅក្នុង​ផ្កា​ខាត់ណា​អាច​ជួយ​ការពារ​ភាព​ចាស់​ជ្រីវជ្រួញ និង​ការពារ​ស្បែក​ពី​ការ​រលាក​កម្តៅថ្ងៃ ថែម​ទាំង​មហារីក​ស្បែក​ផងដែរ​។​

១០. ផ្លែ​បេរី​ខៀវ​: ផ្លែ​បេរី​ខៀវ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​ម្យ៉ាង​មាន​ប្រសិទ្ធិភាព​ប្រឆាំង​នឹង​ស្បែក​ជ្រីវជ្រួញ និង​អាច​កាត់បន្ថយ​កោសិកា​ខូច​។ ផ្លែ​បេរី​ខៀវ​នេះ​ផង​ដែរ​ក៏​អាច​ជួយ​បន្សាប​ពី​ការប៉ះទង្គិច នឹង​ធាតុ​វិទ្យុ​សកម្ម និង​ការពារ​កោសិកា​ស្បែក​៕​
14013245331

មតិយោបល់