ព័ត៌មានជាតិ

បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅបុក​រ៉ឺម៉ក​កង់​៣​បណ្ដាលអោយ​ក្រឡាប់​រ៉ឺម៉ក​រងរបួស​ទាំង​សងខាង​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​បោះពួយ​លឿន​ដូច​ហោះ​ជ្រុល​ទៅ​បុក​និង​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ធ្វើអោយ​ក្រឡាប់​និង​រង​របួស​កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​មុខ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AU-3005 ជិះ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត (​លេខ​២១៧) ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​ខណៈ​មកដល់​ចំណុច​កើតហេតុ​មុខ​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក ក៏​បាន​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​ម៉ូតូ​កង់​៣​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1L-7855 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ច្រាស់ទិស​គ្នា ធ្វើអោយ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ក្រឡាប់​ផ្ងារជើង បណ្ដាល​អោយ​អ្នកបើកប​រទាំង​២​នាក់​រងរបួស​បន្តិច​បន្តួច​។​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​អោយ​ភាគី​ទាំង​២​ធ្វើការ​សំរបសំរួល​បញ្ចប់​រឿង​នៅ​កន្លែងកើតហេតុ​ដោយ​ភាគី​ខាង​ម៉ូតូ​SL​ចេញថ្លៃ​ខូចខាត​ដល់​ម្ចាស់​រ៉ឺម៉ក​កង់​៣៕

2014-05-29_092419

មតិយោបល់