ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយរងការខូចខាត កាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៤ ត្រង់បណ្ដោយផ្លូវម៉ៅសេទុងកែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-2676 បើកបរដោយយុវជនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើកធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងល្បឿនលឿន ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុរថយន្តបង្កក៏បានរ៉េទៅខាងចឆេ្វងធ្វើអោយបុកចំរបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់រងការខូចខាត ចំណែករថយន្តមិនទាន់អស់ល្បឿនក៏បន្តដំណើរទៅមុខជាង៥០ម៉ែតក៏ឈប់ទៅមុខលែងរួច។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍និងត្រួតពិនិត្យនិងឃាត់អ្នកបើកបរព្រមទាំងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់។
ចំពោះករណីខាងនេះ សមត្ថកិច្ចគួរមានវិធានការបែបណាចំពោះអ្នកបើកបររថយន្តដែលស្រវឹងបើកបរបង្កគ្រោះថ្នាក់បែបនេះ?
មតិយោបល់