(ភ្នំពេញ): ម៉ក់ សម្បត្តិ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា បានថ្លែងនៅព្រឹកថ្ងៃទី៣១មីនានេះថា សារព័ត៏មាននៅកម្ពុជាបច្ចុប្បន្ន មានសិទ្ធិសេរីភាពពេញលេញ ពោលមិនមានការដាក់គំនាបនោះទេ ។
ការថ្លែងដោយប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាបែបនេះ គ្រាដែលគណប្រតិភូនិងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានជួបជាមួយសមាជិកសភាសភាពអឺរ៉ុប នៅព្រឹកថ្ងៃទី៣១មីនា ២០១៦ ។
សមាជិកសភាសភាពអឺរ៉ុប បានចោទជាសំណួរទៅកាន់ លោក ម៉ក់ សម្បត្តិ ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាថា នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នសេរីភាពសារព័ត៏មានក្នុងការបញ្ចេញមតិហាក់មានកម្រិតនិងមានគំនាប ។ ប៉ុន្តែការលើកឡើងបែបនេះត្រូវបានលោកម៉ក់ សម្បត្តិ បដិសេធ ដោយលោកលើកឡើងថា នៅកម្ពុជាមិនមានការហាមឃាត់ក្នុងការបញ្ចេញមតិឡើយ ។
បើតាមលោកម៉ក់ សម្បត្តិ បានបញ្ជាក់ថា នៅកម្ពុជាបច្ចុប្បន្នមានសិទ្ធិសេរីភាពពេញលេញទាំងការបញ្ចេញមតិគ្រប់យា៉ង ប៉ុន្តែសំកំឱ្យរំលោភសិទ្ធិនិងប៉ះពាល់អ្នកដទៃ ។
បើតាមលោកម៉ក់ សម្បត្តិ កម្ពុជាមានសន្តិភាពពេញលេញប្រមាណជាង១០ឆ្នាំចុងក្រោយមកនេះ ហើយក៍គ្មានការបែងចែកខ្មែរជាពីរ ជាបីដែរ ។
ព័ត៌មានជាតិ
មតិយោបល់