សហគមន៍មានជម្លោះដីធ្លីមកពីតាមបណ្តាខេត្តនានា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភា ឆ្នាំ ២០១៤ នេះ បានដាក់ពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឲ្យស្ថាប័នមួយនេះ ចាត់វិធានការលុបបំបាត់អំពើពុករលួយនៅតាមមូលដ្ឋាន។
ប្រជាពលរដ្ឋទាំងនោះ រួមមានព្រះសង្ឃ អ្នកមានជម្លោះដីធ្លី អ្នករងការបណ្តេញចេញ និងប្រជាសហគមន៍ព្រៃឈើជាដើម។
តំណាងសហគមន៍ព្រៃឡង់ អ្នកស្រី ភោគ ហុង មានប្រសាសន៍ថា សហគមន៍ចម្រុះដែលរងគ្រោះដោយសារបញ្ហាដីធ្លី និងព្រៃឈើ ប្រមូលផ្តុំគ្នាដើម្បីដាក់ញត្តិ និងពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយទាមទារឲ្យចាត់វិធានការលើបញ្ហាពុករលួយ ដែលនាំឲ្យមានការកាប់បំផ្លាញព្រៃឈើ បញ្ហាដីធ្លី និងធនធានរ៉ែជាដើម។គួរបញ្ជាក់ផងដែរថា កម្លាំងសមត្ថកិច្ច និងសន្តិសុខជាង៥០នាក់ បានយាមកាមនៅកន្លែងតវ៉ា៕
មតិយោបល់