ព័ត៌មានជាតិ

ឯកឧត្តម វ៉ាត់ ចំរើន អរគុណ FINA ដែល​ផ្តល់​អ្នកជំនាញ​កីឡាហែលទឹក​បានល្អ

​ដោយ​មាន​ប្រសាសន៍​នា​ពិធី​បិទ​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក ស្តី​ពី​គ្រូបង្វឹក​កីឡា​ហែល​​ទឹក​ថា សូម​អរគុណ​ដល់​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ ដែល​បាន​ផ្តល់​នូវ​អ្នកជំនាញ​
​កីឡា​ហែល​ទឹក​ប្រកបដោយ​សមត្ថភាព​ដល់​គណ​:​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ក្នុង​​វគ្គ​សិក្សា​នេះ​សម្រាប់​គ្រូ​កីឡាហែលទឹក​កម្ពុជា ដែល​កម្ពុជា​ចង់បាន​បំផុត​នោះ​។​

​មតិ​ខាងលើ​គឺជា​ប្រសាសន៍​របស់​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណ​:​កម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ក្នុងខណ​:​ឯកឧត្តម​អញ្ជើញ​ចូលរួម ក្នុង​ពី​ធី​បិទ​វគ្គ​សិក្សា​ខាងលើ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤ នា​ទីស្នាក់់ការ​ NOCC​ ។​

​ក្នុង​ពិធី​នោះ​ផង​ដែរ​ឯកឧត្តម​ក៏​បាន​សង្គត់ធ្ងន់​ថា កីឡាហែលទឹក​ជា​កីឡា​ដឹកនាំ​ដល់​កីឡា​ដទៃទៀត​ឲ្យមាន​ការរីកចម្រើន ព្រោះ​កីឡា​ផ្សេង ទៀត​បាន​ដាក់បញ្ចូល​នូវ​ផែនកា​រហាត់​បន្ថែម​នៅ​កីឡាហែលទឹក​នេះ​យ៉ាងតិចណាស់​១​សប្តហ៍​១​ដង​ដែរ​ដើម្បី​ញ៉ាំង​ឲ្យ​រាងកា​យមាន​ចលនា​ទន់ភ្លន់​បាន់ល្អ​។​
​ជាមួយគ្នា​នោះ​ផង​ដែរ​ឯកឧត្តម​បាន​រំលឹក​ដល់​សិក្ខាកាម​ទាំងអស់​ចូរ​បន្ត​ស្រឡាញ់ ជំរុញ និង​បន្ត​បណ្តុុះបណ្តាល​ដល់​អត្ត​ពលិក ហែល​ទឹក ជំនាន់​ក្រោយ​បន្ថែមទៀត​ក្នុង​ន័យ​ឲ្យ​កីឡា​នេះ​មាន​ការរីកចម្រើន​នាពេល​អនាគត​។​

​សូមបញ្ជាក់​ថា វគ្គ​សិក្សា​នេះ​បាន​ផ្តើម​សិក្សា​តាំងពី​ថ្ងៃ​ទី​១៧ និង​បញ្ចប់​ទៅ​វិញ នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​មាន​លោក Jame Rechat ជា​អ្នកជំនាញ​កិ​ឡា​ហែល​ទឹក​ផ្តល់​ដោយ​សហព័ន្ធ​កីឡាហែលទឹក​អន្តរជាតិ តាមរយ​:​អង្គការ​សាមគ្គី​អូឡាំពិក​។​

​ជាមួយគ្នា​នោះ​ផង​ដែរ​វគ្គ​សិក្សា​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៥​នាក់ មក​ពី​មជ្ឈដ្ខាន​ផ្សេងៗ​គ្នា​។ សិក្ខាកាម​ជា​នារី​ចំនួន ៨​នាក់ មកពី​ខេត្ត​កំពង់ចាម​៤​នាក់​ក្រៅពីនោះ​ជា​គ្រូបង្វឹក​កីឡាហែលទឹក​មក​ពី​គ្រឹស្ថានសិក្សា​នានា និង​សាលារៀន​ខ្មែរ និង​បរទេស​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​-​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​-​សាលា​អន្តរជាតិ​-​សាលា​អន្តរទ្វីប​អាមេរិកកាំង​-​សាលា​NISC- សាលា ICAN-​ខេត្ត​កំពង់ចាម​-​វិទ្យាល័យ​បឹង​ព្រៃ​-​វិទ្យាល័យ​ព្រែកលាប​-​វិទ្យាល័យ​ហ៊ុន​សែន​ពោធិ៍ចិនតុង​-​វិទ្យាល័យ​ដង្កោ​-​អង្គការ​មិត្ត​សម្លាញ់​-​សាលា​អន្តរជាតិ LOGOS-​និង ប៉ា​រ៉ា​ឡាំ​ពិ​ក​។​វគ្គ​នេះ​ឧទ្ទេស​នាម​ដោយ​គ្រូ​ជនជាតិ​អង់គ្លេស​ដែល​មក​ពី​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​គឺ​លោក James Richard ។​
​បន្ទាប់​ពី​ឆ្លងកាត់​ការសិក្សា​និង​ការអនុវត្ត​ជាក់ស្ដែង​សិក្ខាកាម ទាំង​២៥ នាក់ បាន​ទទួល​និទ្ទេស​ល្អ ចំនួន​១០​នាក់ ស្មើនឹង​៤០%​ឯ​គ្រូបង្វឹក ១៥​នាក់​ទៀត​បាន​និទ្ទេស​ល្អ​បង្គួរ ស្មើនឹង​៦០%​៕
2014-05-29_121601

មតិយោបល់