ព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយពីថ្ងៃពុធនេះថា រដ្ឋាភិបាលឥណ្ឌាថ្មីបានបង្កើតក្រុម ស៊ើបអ ង្កេតពិសេសមួយ (SIT) ដែលដឹកនាំដោយអតីតចៅក្រមតុលាការកំពូល ដើម្បីជីកកកាយរកប្រាក់ ងងឹត ។
តាមបញ្ជាមួយធ្វើឡើងដោយតុលាការកំពូលរបស់ប្រទេសឱ្យដឹងថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លើកដំបូង របស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក ណារេនដ្រាម៉ូឌី (Narendra Modi)កាលពី ថ្ងៃអង្គារ បានស ម្រេចបង្កើតក្រុមដែលដឹកនាំដោយចៅក្រមតុលាការកំពូល ដែលចូលនិវត្តន៍លោក អ៊ឹម.ប៊ី.សា
(M.B . Sha) ។
រដ្ឋមន្ត្រីច្បាប់និងទូរគមនាគមន៍ រ៉ាវីសានការប្រាសាដ ( Ravi Shankar Prasad ) បាននិយាយ ថា ដើម្បីដោះស្រាយបញ្ហាលុយងងឹត គឺជាបញ្ហាសំខាន់មួយ ហើយចលនាយ៉ាងលឿនរបស់រដ្ឋាភិ បាល ដើម្បីបង្កើត SIT គូសបញ្ជាក់ឱ្យឃើញនូវការសន្យារបស់រដ្ឋាភិបាលថ្មី ដើម្បីតាមរកបញ្ហា លុយងងឹត ។
ការផ្សាយមួយរបស់រដ្ឋាភិបាលបាននិយាយថា SITមានភារកិច្ចទទួលខុសត្រូវនិងភារកិច្ចស៊ើបអង្កេត ការផ្តួចផ្តើមគំនិតនៃចំណាត់ការនិងការចោទប្រកាន់ក្នុងករណីរបស់ ហាសាន អាលី ព្រមទាំងបញ្ហា ដទៃទៀត ដែលមានជាប់ពាក់ព័ន្ធនិងលុយដែលមិនមានកត់ត្រាក្នុងគណនី ។
BJPបានសន្យាដើម្បីយុទ្ធនឹងអំពើពុករលួយ ដែលរួមមានទាំងលុយងងឹតផងក្នុងអំឡុងយុទ្ធនាការ របស់ខ្លួននៅក្នុងការបោះឆ្នោត ទូទៅនៅឆ្នាំនេះ ៕
មតិយោបល់