ព័ត៌មានជាតិ

វិធី​ងាយ​! ទាញ​យក​វីដេអូ​ពី YouTube ដោយ​មិន​ចាំបាច់​មាន​កម្មវិធី​អ្វី​ទាំងអស់​

​ជាធម្មតា នៅពេល​ដែល​លោកអ្នក​ចង់​ទាញយក (Download) វីដេអូ​ចេញពី​គេហទំព័រ YouTube លោកអ្នក​តែងតែ​ប្រើប្រាស់​នូវ​កម្មវិធី​ផ្សេងៗ ដូចជា IDM ជាដើម ឬ​មួយវិញទៀត លោកអ្នក​តែងតែ​ដំឡើង Addon ឬ Plugin របស់ Chrome ឬ Firefox Browser​។​

​នេះ​ជា​វីដេអូ​មួយ​ដែល​ល្អ​ប្រសើរ​សម្រាប់​អ្នកប្រើប្រាស់​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​នៅពេល​នេះ ដំណឹង សូម​បង្ហាញជូន​នូវ​វិថី​ដ៏​ងាយស្រួល ដោយ​មិន​ចាំបាច់​ប្រើ​កម្មវិធី ឬ Addon ឡើយ​។ តើ​ចង់ដឹង​ទេ​ថា វិធីសាស្ត្រ​ដែល ដំណឹង នឹង​បង្ហាញ​ជូន ពិតជា​ងាយស្រួល​មែនឬ​?
Easy-Ways-To-Download-YouTube-Videos

១. ចូល​ទៅកាន់​គេហទំព័រ YouTube បន្ទាប់​មក​ស្វែងរក​វីដេអូ​ណាមួយ​ដែល​លោកអ្នក​ចង់​ទាញយក​
https://i1272.photobucket.com/albums/y389/domneng/1_zps53e6e3f4.jpg

២. សូម​បន្ថែម​អក្សរ “ss” នៅ​បន្ទាប់ពី​អក្សរ “www.” សូម​មើល​
https://i1272.photobucket.com/albums/y389/domneng/2_zpse108e444.jpg
​មុន​ពេល​បន្ថែម https://www.youtube.com/watch?v=TGtWWb9emYI
​ក្រោយពេល​បន្ថែម https://www.ssyoutube.com/watch?v=TGtWWb9emYI
​រួច​ចុច​ប៊ូ​តុង Enter

៣. សូម​ពិនិត្យ​មើល​នៅត្រង់ Download Links លោកអ្នក​អាច​ជ្រើសរើស​ជា​ប្រភេទ​វីដេអូ​ណាមួយ​ក៏​បាន​ដែរ ដោយ​ចុច​លើ​ប៊ូ​តុង More..
https://i1272.photobucket.com/albums/y389/domneng/3_zps555be479.jpg

៤. បន្ទាប់មក វា​នឹង​បង្ហាញ​ដូច​រូប​ខាងក្រោម​
https://i1272.photobucket.com/albums/y389/domneng/4_zps5c864a53.jpg

​បើសិនជា​ប្រិយមិត្ត​អ្នកអាន មាន​វិធីសាស្ត្រ​ណា​ផ្សេង ដែល​ងាយស្រួល​ជាងគេ អាច​បញ្ចេញមតិ​នៅ​ខាង​ក្រោម​បាន​។ សូម​អរគុណ​!

មតិយោបល់