ព័ត៌មានជាតិ

ពលរដ្ឋជាច្រើនគ្រួសារនៅភូមិអន្លង់សាន កំពុងព្រួយបារម្ភ ខណៈទឹកហូរបាក់ច្រាំង អាចបណ្ដាលឲ្យផ្ទះរបស់ពួកគាត់បាក់ចូលទឹក

កណ្តាលៈ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិអន្លង់សាន ឃុំព្រែកស្ដី ស្រុកកោះធំ នៅរសៀលថ្ងៃទី២២ កញ្ញានេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលទឹកទន្លេជន់ឡើងយ៉ាងកំហុក ហើយហូរចូលព្រែកតានូបុកបាក់ដី ផ្លូវ និងច្រាំង អាចបណ្ដាលឲ្យផ្ទះសម្បែងរបស់ពួកគាត់បាក់ធ្លាក់ចូលទឹកផងដែរ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ទឹកទន្លេបានចាប់ផ្ដើមឡើងខ្លាំងតាំងពីយប់ថ្ងៃទី២១ រហូតមកដល់រសៀលថ្ងៃទី២២ នេះ ទឹកនៅតែកំហុកឡើងកាន់តែខ្លាំង បណ្ដាលឲ្យហូរផ្ដាច់ផ្លូវវាងសម្រាប់ធ្វើផ្លូវជាតិលេខ២១ និងហូរបាក់ដីច្រាំងតាមបណ្ដោយព្រែកតានូ ក្នុងនោះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានប្រឈមខ្លាំងក្នុងការបាក់ចូលទឹក ហើយពួកគាត់បានបង្ខំចិត្តរុះរើចេញ។

ក្នុងនោះដែរ ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរមូលដ្ឋានចុះជួយពួកគាត់ឲ្យបានភ្លាមៗ ពីព្រោះការបាក់ដីច្រាំងនៅព្រែកមួយនេះ បានកើតឡើងជារៀងរាល់ថ្ងៃ។ មួយវិញទៀតប្រជាពលរដ្ឋសូមឲ្យអាជ្ញាធរ យកអេស្កាវាទ័រមកកាយដីដែលចាក់ផ្លូវវាងកាត់ព្រែក ដើម្បីបើកមុខទឹក កុំឲ្យហូរបាក់ដីកាន់តែខ្លាំង៕

https://youtu.be/ZK8-PqZ8MhY

photo_2016-09-22_18-20-24photo_2016-09-22_18-19-52photo_2016-09-22_18-19-57photo_2016-09-22_18-20-17bak-rever-7bak-rever-8bak-rever-9bak-rever-10bak-rever-11bak-rever-12bak-rever-13bak-rever-1bak-rever-2bak-rever-3bak-rever-4bak-rever-5bak-rever-6

មតិយោបល់