ព័ត៌មានជាតិ

យុវជន​២​ក្រុម​ដេញ​វាយ​គ្នា​ដូច​ភាពយន្ត​ចិន​ជ្រុល​មក​បុក​ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​លូ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្ដិ៍​វាលវង់​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​គេ​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​នៅ​ផ្លូវ​សាធារណៈ​ហើយ​ជ្រុល​មក​បុក​ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​លូ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ស្ដុប​អូរឫស្សីតាម​បណ្ដោយ​ផ្លូវ​១៨២ កែង​ផ្លូវ​លេខ​១៦៣ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​អោយដឹង​ថា មាន​ក្មេងស្ទាវ​២​ក្រុម​ដែល​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​យ៉ាង​ប្រសេចប្រសាច​តាម​ផ្លូវ​សាធារណៈ ហើយ​ខណៈនោះ​ក៏​មាន​ក្មេងស្ទាវ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-1693 ក្នុង​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ភ័យ​ផង​ក៏​បាន​ជ្រុល​ទៅបុក​ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​លូ​បណ្ដាលអោយ​ដួល​ហើយ​បក្ខពួក​ដ៏ទៃទៀត​បាន​ជិះ​គេចខ្លួន​បាត់​ស្រមោល​អស់ ដោយ​បន្សល់​ក្មេងស្ទាវ​ម្នាក់​ជិះ​ម៉ូតូ​បុក​ការដ្ឋាន​ជួសជុល​ប្រពន្ធ​លូ​នៅ​កន្លែងកើតហេតុ​។​បន្ទាប់​ពី​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋានក៏​បាន​ចុះមក​ត្រួតពិនិត្យ​និង​ធ្វើ​ការឃាត់ខ្លួន​ក្មេងស្ទាវ​ម្នាក់​នោះ​រួមទាំង​ម៉ូតូ​យក​ទៅ​ប៉ុស្ដិ៍​នគរបាល​និង​រដ្ឋបាល​វាលវង់ ដើម្បី​ធ្វើ​ការសាកសួរ​និង​អប់រំ​ហើយ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​មក​ធ្វើ​កិច្ចសន្យាធានា​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​៕
2014-05-30_085624

មតិយោបល់