សៀមរាប៖កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដែលដឹកនាំដោយតំណាងអាយ្យកាអមសាលាដំបូងខេត្តបានឃាត់ខ្លួនថៅកែហាងម៉ាស្សាយីហោយ៉ាយ៉ាពីរនាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និង រំដោះនារីបំរើហាងពីរនាក់ បន្ទាប់ពីបានរកឃើញថា មានលួចលាក់រួមភេទ។
ហេតុការណ៏នោះធ្វើឡើងនៅម៉ោង១០យប់ ថ្ងៃទី២៨ខែឧសភាពឆ្នាំ២០១៤ នៅទីតាំងហាងខាងលើ ស្ថិត ក្នុងភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប តាមបណ្តោយផ្លូវជាតិមួយខ្សែ (ផ្លូវក្រវ៉ាត់ក្រុង) ត្រង់ចំណុចផ្លូវកែងទៅ តុលាការ។
ថៅកែហាងដែលបានឃាត់ខ្លួនប្តីឈ្មោះ វ៉ាន់ រិទ្ធ អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះហេង វណ្ណី អាយុ៥០ ពួកគេជាជនជាតិវៀតណាម។ ចំណែកនារីបំរើហាងទាំងពីនាក់ ដែលជាជនជាតិខ្មែរបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ធ្វើការអប់រំ។
លោកវរសេនីយ៏ត្រីជា ហេង នាយរងការិយាល័យនគរបាន ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនខេត្តបានឲ្យដឹងថា ក្រោយពីស៊ើបអង្កេតច្បាស់ការ លោកបានសុំការអនុញាតិពិអាយ្យកា ហើយបើក ប្រតិបត្តិការតែម្តង។ ភ្លាមៗគឺបានឃាត់ខ្លួនថៅកែហាងពីរនាក់ប្តីប្រពន្ធ ហើយបានរំដោះនារីបំរើទីនោះពីរនាក់ ទៀត ក្រៅពីនោះគឺបានដកហូតស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើ មួយចំនួនធំ។ លោកបន្តថាហាងម៉ាស្សា នៅក្នុងក្រុងសៀមរាប នាបច្ចុប្បន្នមានច្រើន ក្នុងនោះមានហាងមួយចំនួនបានអនុវត្តតាមការនែនាំ តែមួយចំនួន ក៏មានការលួចលាក់រួមភេទ គឺដូចហាងខាងលើនេះជាដើម។ ក្នុងនាមសមត្ថកិច្ចជំនាញ គឺត្រូវបន្តអនុវត្ត ទៅលើ ហាងម៉ាស្សាទាំងឡាយណា ដែលមានបង្កប់លួចលាក់រួមភេទ ដោយឃាត់ខ្លួនថៅកែហាងទាំងនោះបញ្ជូនទៅ តុលាការ។
លោកជា ហេង ឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០១៤នេះ ខាងលោកបានអនុវត្តទៅលើហាងម៉ាស្សា លួច លាក់វ៉ៃស៊ិចបីករណីហើយ ក្នុងនោះបានរំដោះនារីបំរើហាងចំនួន១៦នាក់ បញ្ជូនទៅមន្ទីរសង្គមកិច្ច និងបាន ឃាត់ខ្លួន ថៅកែហាងចំនួន៤នាក់បញ្ជូនទៅតុលាការ។ លោកបញ្ជាក់ថា ករណីថៅកែហាងម៉ាស្សាយីហោយ៉ាយ៉ា ពីរនាក់ប្តីប្រពន្ធជាជនជាតិវៀតណាមនេះ គឺបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៩ឧសភា ដោយចោទប្រកាន់ពីបទ សញ្ចារកម្ម៕
មតិយោបល់