បន្ទាយមានជ័យ៖ បន្ទាប់ពីកងយោធាថៃបានប្រកាស់ធើ្វរដ្ឋប្រហារនាយករដ្ឋមន្ត្រីចាំផ្ទះរបស់គណបក្សភឿថៃកាលពីថ្ងៃទី២២ឧសភានោះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរត្រូវបានកងយោធាថៃរឹតបណ្តឹងនិងបិទច្រករបៀងទៀតផង ។ប៉ុន្តែសម្រាប់ថ្ងៃទី២៩ឧសភានេះស្ថានការណ៏តាមព្រំដែនជាប់និងប្រទេសថៃបានធូស្បើយខ្លះហើយ ព្រោះបំរាបគោចររបស់កងយោធាថៃនោះហាក់បានដកចេញអស់ច្រើន ជាក់ស្តែងព្រំដែនកម្ពុជាថៃស្ថិតក្នុងទឹកដីខេត្តបន្ទាយមានជ័យច្រករបៀងចំនួនច្រើនត្រូវបានថៃអនុញាតឲ្យដំណើរការវិញ ។
នេះយោងតាមការឲ្យដឹងពីស្ត្រីម្នាក់ជាអាជីវករលក់ដូរនៅក្នុងផ្សាររោងគ្លឿប្រទេសថៃ បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃ២៩ឧសភាថា៖ច្រករបៀងជាប់និងក្រុងប៉ោយប៉ែតត្រូវបានថៃបើកឲ្យដំណើរការវិញបានចំនួនពីរថ្ងៃហើយ គាត់ថាជារៀងរាល់យប់រូបគាត់បាននាំចូលទំនិញគីបជជុះពីកម្ពុជាចូលប្រទេសថៃតាមច្រករបៀងដូចមុន បន្ទាប់ពីកងទាហានឈុតប៉ារ៉ាបានដកចេញពីព្រំដែនជួមុខចូលទៅទីក្រុងបាងកកអស់នោះ ។យ៉ាងណាក៏ដោយច្រករបៀងនៅប៉ែកខាងទឹកដីខេត្តបាត់ដំបងនិងប៉ៃលិន និងឧត្តរមានជ័យ នៅមិនទាន់បើកឲ្យដំណើរការវិញនៅឡើយទេ សេចក្តីរាយការណ៏បានបញ្ចាក់ទៀតថា៖ពលរដ្ឋកម្ពុជាអាចចេញចូលទៅប្រទេសថៃបានតែតាមច្រកតំបន់និងច្រកទ្វារអន្តរជាតិតែប៉ុណ្ណោះ ចំណែករបៀងនៅតែបន្តបិទដដែល ។
លោក ប្រាក់ សាំ មេបញ្ជាការនគរបាលការពារព្រំដែនគោកលេខ៧០៥ បានឲ្យដឹងថា៖ស្ថានភាពកងយោធាថៃនៅតំបន់បឹងត្រគួនប្រឈមនិងស្រុកតាបាយ៉ារបស់ថៃនោះមិនមានអ្វីប្លែកទេគឺស្ងប់ស្ងាត់ដូចតែពេលមុនដែរ លើសពីនេះទៀតនោះ ពលរដ្ឋខ្មែរដែលចេញចូលប្រទេសថៃព្រឹកល្ងាចតាមច្រករបៀងត្រូវបានបិទដោយកងយោធាថៃដដែល ។
ចំណែកទិដ្ឋភាពរួមនៅច្រកទ្វារអន្តរជាតិឯក្រុងប៉ោយប៉ែតវិញ គឺស្ងប់ស្ងៀមពលរដ្ឋខ្មែរចេញចូលទៅប្រទេសថៃប្រកមុខបរបរបានដូចធម្មតាវិញហើយ ប៉ុន្តែចំនួនភ្ញៀវទេសចរណ៏ជាតិនិងអន្តរជាតិបានថយចុះប្រមាណជា៦០%ឯណោះដោយឡែកភ្ញៀវថៃដែលចូលមកលេងល្បែងកាស៊ីណូនៅតំបន់ប៉ោយប៉ែតហាក់កើនជាងមុន៣០%នេះបើយើងពិនិត្យតាមទិដ្ឋភាពជាក់ស្តែង៕
មតិយោបល់