ព័ត៌មានជាតិ

ហា​យឡេន​ឌឺ​មួយគ្រឿង​បើកបុក​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយលេង​នៅ​មុខ​ផ្ទះ បណ្តាលឲ្យ​រងរបួស ព្យាយាម​គេចខ្លួន​នៅតែ​ជាប់ជុង​ប៉ូលិស

​ភ្នំពេញ​៖​រថយន្ត​ហា​យឡេន​ឌឺ​មួយ​គ្រឿង​បាន​បើក​យក​មក​ទុក​នៅ​មុខ​ក្នុង​ផ្ទះ​ធ្វើ​មិនដឹង​ក្រោយពី​បាន​បង្ក​គ្រោះថ្នាក់​ដោយ​បាន​បើករថយន្ត​ទៅ​បុក​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយលេង​មុខ​ផ្ទះ​បណ្តាលឲ្យ​រងរបួស កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​យប់​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០១៤ ក្នុង​សង្កា​ត​ទឹកល្អក់​មួយ​ខណ្ឌទួលគោក ចំណុច​មុខ​ផ្ទះ ពេញនិយម កាត់ដេរ និង បោក​អ៊ុត ។

ប្រភព​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ រថយន្ត​ហា​យឡេន​ឌឺ​មួយ គ្រឿង ពណ៌​ស្ករ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ២៦៥ ពី​ជើង​ទៅ​ត្បូង ខណ​:​មកដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​និង​ស្ត្រី​ម្នាក់​ដែល​កំពុង​អង្គុយលេង​នៅមុខ​ផ្ទះ​គេ ។​

​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ រងរបួស​បែកក្បាល និង​រលាត់​ដៃ​រលាត់​ជើង ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន តែ​ដោយ​ត្រូវបាន​ប្រជា​ពលរដ្ធ​នៅ​កន្លែងកើតហេតុ​ឃើញ​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​រហូតមកដល់​ចំណុច​ផ្ទះ​លេខ ៣D. តាម​បណ្តោយ​ផ្លូវ​២៧១​ស្តួន ក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ហើយ​ម្ចាស់​រថយន្ត​បង្ក​បើក​ចូល​ផ្ទះ​ធ្វើ​មិនដឹង​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ផ្ទះ​របស់​រថ​យន្ត​បង្ក​ឲ្យចេញ​មក​ធ្វើ​ការដោះស្រាយ​ផងដែរ​៕
2014-05-30_100042

មតិយោបល់