ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសញៀនល្បែងម្នាក់ ដកហូតបានលុយជិត៤០០ដុល្លារ

កំពង់ចាមៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីល្បែងស៊ីសងខុសច្បាប់ លក់កន្ទុយលេខឆ្នោត វៀតណាម។

ការចាប់ឃាត់ខ្លួនបានធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិរការលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ជនសង្ស័យមានឈ្មោះ ទូច សាវង្ស ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ក្នុងនោះដកហូតបាន៖ សៀវភៅកត់កន្ទុយលេខ១ក្បាល, ទូរសព្ទ២គ្រឿង, ម៉ាស៊ីនគិតលេខ១, ដែកកឹប១,ប៊ិច២,កាបោន១សន្លឹក, ប្រាក់ចំនួន១.៥៦០.០០០រៀល និងក្រដាស់កត់លេខឆ្នោត១សន្លឹក។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់