ព័ត៌មានជាតិ

Real Madrid ត្រៀម​ចំណាយ​ប្រាក់​៦០​លាន​ផោន ទិញ Sergio Aguero

​ក្លិប​មេឃ​ខៀវ Manchester City អាចនឹងទទួល​បាន​សំណើរ​៦០​លាន​ផោន​ពី​ក្លិប​អធិរាជ Real Madrid ខណៈ​ដែល​ក្លិប​នេះ​កំពុង​ចង់បាន​ខ្សែប្រយុទ្ធ Sergio Aguero ។​
​ក្លិប​យក្ស​របស់អេ​ស្ប៉ាញ​មួយ​នេះ​ត្រូវបាន​គេ​និយាយថា ក៏​កំពុង​មាន​គម្រោង​លើ​ការនាំយក​ខ្សែ Luis Suarez របស់​ក្លិប​ហង្ស​ក្រហម Liverpool ផងដែរ​ប៉ុន្តែ​មាន​សារព័ត៌មាន ជាច្រើន បាន​អះអាង​ថា កីឡាករ​សញ្ជាតិ​អ៊ុយ​រ៉ា​ហ្គាយ​រូប​នេះ​នឹង​បន្ត​លេង​នៅ​ទឹកដី Anfield ។​

​ដូចនេះ​ទើប​គេហទំព័រ Daily Star បាន​លើកឡើង​ថា ក្លិប​ជើងឯក​ពានរង្វាន់​ទ្វីប​អឺរ៉ុប​មួយ​នេះ បាន​បង្វែរ​ចំណាប់​អារម្មណ៍​ហើយ​គ្រោង​នឹង​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់​លើ​កីឡាករ​អា​ហ្សង់​ទីន Aguero វិញ ។​
​គួរបញ្ជាក់​ថា Aguero បាន​ផ្លាស់​មក​ក្លិប Manchester City ក្នុង​ឆ្នាំ ២០១១ ដោយ ស៊ុត​បញ្ចូល​ទី​បាន​២៨​គ្រាប់​ក្នុង​ការ​ចូល​លេង​៣៤​ប្រកួត​កាល​ពី​រដូវ​កាល​ហើយ​រូបគេ​ក៏​មាន​ចំណែក​ជួយ​ឲ្យ​ក្លិប​ឈ្នះ​ពាន Capital One Cup និង Premier League ផងដែរ ៕
sergio-aguero_2790731b

មតិយោបល់