ព័ត៌មានជាតិ

ផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង​នៅ​ដែនសមុទ្រ​ជប៉ុន

សារព័ត៌មាន AFP បាន​ដកស្រង់​សម្ដី​នាយករដ្ឋមន្ដ្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ថា កម្លាំង​ការពារ​ដែនសមុទ្រ ជប៉ុន​កំពុង​រិះរក​គ្រប់​វិធីសាស្ដ្រ​ទប់ទល់ នឹង​ហេតុការណ៍​ផ្ទុះ​ឆេះ​នាវា​ដឹក​ប្រេង មួយ​គ្រឿង​នៅ​លើ​ដែនទឹក​ក្នុង​អធិបតេយ្យ ភាព​របស់​ជប៉ុន ។

នាយករដ្ឋមន្ដ្រី​ជប៉ុន លោក​ស៊ីន​ហ្សូ អាបេ​បាន​កាត់ផ្ដាច់​នូវ​កិច្ច​ពិភាក្សា ដោយ​ប្រកាស​ព័ត៌មាន​ពី​នាវា​ដឹក​ប្រេង ផ្ទុះ​ឆេះ​នៅ​តំបន់​សមុទ្រ ស្ថិតនៅ​ក្នុង​ខេត្ដ​ហ៊ី​យូ​ហ្គោ ។
អ្នកនាំពាក្យ​កម្លាំង​ទាហាន​ការពារ ដែនសមុទ្រ​ជប៉ុន​បានឱ្យដឹងថា ទាហាន ជើង​ទឹក​ជប៉ុន​បាន​ទទួលបាន​ព័ត៌មាន​ស្ដីពី ការផ្ទុះ​ឆេះ​នៅ​លើ​នាវា​ដឹក​ប្រេង​សូកូ​ម៉ា​រូ ជិត​កំពង់ផែ​ហ៊ី​មេជី ភាគ​ខាងលិច ប្រទេស​ជប៉ុន ។ កម្លាំង​ការពារ​ដែន សមុទ្រ​ជប៉ុន​បាន​ទៅដល់​កន្លែង​កើត ហេតុ​ភ្លាមៗ ដែល​មាន​ចម្ងាយ​ពី​តាំង ៤៥០​គីឡូម៉ែត្រ ។ មកទល់ពេលនេះ គេ​មិន​ទាន់​ដឹង​ពី​ជោគវាសនា​នា​វឹក​ទាំង​៨ នាក់​នៅ​លើ​នាវា​ដែល​ផ្ទុះ​ឆេះ​នោះ​នៅ ឡើយ ។ សារព័ត៌មាន​ក្នុង​តំបន់​បាន ផ្សាយ​ថា ការផ្ទុះ​នោះ​បណ្ដាល​ឱ្យ​នា​វឹក ម្នាក់​បាត់​ខ្លួន និង​៤​នាក់​រងរបួស ។

​អគ្គិភ័យ ឆេះ​ប្រេង​មើលឃើញ​ពី ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ដោយ​ផ្សែង ខ្មៅ​ខ្មួលខ្មាញ់​ទៅលើ​អាកាស​កម្ពស់​ជាង ១០០​ម៉ែត្រ ។ នាវា​ដឹក​ប្រេង​ដែល​ជួប គ្រោះថ្នាក់​នោះ មិន​បាន​ដឹក​ប្រេង​ច្រើន នោះ​ឡើយ​ពេល​ហេតុការណ៍​អាក្រក់​កើតឡើង ៕
​ទស្សនាឃ្លិបដូចខាងក្រោមនេះ៖

2014-05-30_111715

មតិយោបល់