ព័ត៌មានជាតិ

Frank Lampard ចង់​បន្ត​លេងឲ្យ​តោខៀវ ខណៈ​ក្លិប​ព្រងើយកណ្តើយ​មិន​និយាយ​កុងត្រា​បន្ត​

អង់គ្លេស​៖ ខ្សែបម្រើ​របស់​តោ​ខៀវ​លោក Frank Lampard បាន​បង្ហើប​ឲ្យដឹងថា គាត់​ប្រឈមមុខ​នឹង​អនាគត​មិន​ច្បាស់លាស់​នោះទេ ប៉ុន្តែ ខ្លួន​នឹង​បន្ត​អាជីព​លេង​របស់ខ្លួន​។​
​កីឡាករ Frank Lampard នឹង​ចាកចេញ​ពី​ក្លិប​តោ​ខៀវ នៅ​ចុងខែ មិថុនា ស្របពេល​ដែល​កុងត្រា​របស់​ខ្លួន​នឹង​ផុតកំណត់ ខណៈ​ដែល​បញ្ហា​កុងត្រា​ថ្មី នៅ​មិនទាន់​យល់ព្រម​ពី​ក្លិប​នៅឡើយ​។​

​តារាបាល់ទាត់​វ័យ ៣៥​ឆ្នាំ បាន​ថ្លែងឲ្យដឹងថា បំណងប្រាថ្នា​បន្ទាប់​របស់ខ្លួន ចង់​លេង​បន្ត​នៅ ពហុ​កីឡដ្ឋាន Stamford Bridge ប៉ុន្តែ​វា​មើលទៅ​ទំនង​ជា​ការរៀបចំ​របស់ Jose Mourinho តម្រូវ​ឲ្យ​ខ្លួន​ចាកចេញ​ដូច​ទៅ​នឹង Ashley Cole ។​
Frank Lampard បាន​ចំណាយពេល ១៣ ឆ្នាំ នៅ​ទីក្រុង​ឡុង​ដ៏ ដោយ​លេងឲ្យ​តោខៀវ ដោយ​ការសម្រេចចិត្ត​នេះ ជា​រឿង​មួយ​ធ្វើឲ្យ គាត់​អន់ចិត្ត​ណាស់ ប៉ុន្តែ​ប្រធាន​ក្រុម​អង់គ្លេស​រូបនេះ នឹង​មិន​បង្ខំ​ឲ្យចូល​និវត្តន៍​ឡើយ​។​
​គាត់​បាន​ប្រាប់​ដល់ The Sun ថា “​ខ្លួន​មិនដឹង​ថា អាច​នឹង​មាន​ឱកាស​នៅ​បន្ត​លេង​នៅ តោ​ខៀវ​ឬ​យ៉ាងណា​”៕

frank-lampard_2444464b

មតិយោបល់