ហុងកុង៖បើយោងតាមប្រភពព័ត៌មាន Scmp ដែលចុះកាលពី ២ ថ្ងៃមុន បានឲ្យដឹងថា កុមារា Magical Muniz អាយុ ១៣ ឆ្នាំសញ្ជាតិប្រេស៊ីល ដែលកើតមកមានកាយសម្បទាមិនគ្រប់គ្រាន់ ដោយគ្មានប្រអប់ជើង ក៏ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គាត់អាចលេងបាល់ជូនសាលារបស់ខ្លួន នៅទីក្រុង Rio De Janeiro តាំងពីអាយុ ៨ ឆ្នាំ ។ កាលពីឆ្នាំ ២០១២ ក្មេងប្រុសអត់ប្រអប់ជើង តែមានសមត្ថភាពលេងបាល់នេះ ត្រូវបានក្លិប Bacelona អញ្ជើញមួយសប្តាហ៍ ទៅលេងជាមួយនឹងកុមារផ្សេងទៀត ដែលធ្វើឲ្យប្រពន្ធផ្សព្វផ្សាយចាប់អារម្មណ៍យ៉ាងខ្លាំង ។
និយាយទៅកាន់សារព័ត៌មានក្នុងការបង្ហាញស្តាយ៍លេងនៅហុងកុងក្មេងប្រុស Magical Muniz បាននិយាយថា “គាត់សង្ឈឹមថាអាចនឹងក្លាយខ្លួនទៅជាកីឡាករល្អម្នាក់ ជាពិសេសអ្នកលេងរបស់ក្លិប De Regats do Flamengo ដែលជាក្លិបមួយដ៏ល្បីក្នុងប្រទេសប្រេស៊ីល ដោយមានមូលដ្ឋាននៅ Rio ។លើសពីនេះទៅទៀតចង់លេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនផងដែរ” ។
លោក Cristiano Cordeiro ដែលជាកីឡាករអាជីពរបស់ប្រេស៊ីលមួយរូប នៅទីក្រុងហុងកុង ប្ចុប្បន្នជាគ្រូបង្វឹក បាននិយាយថា សម្រាប់វិស័យបាល់ទាត់មិនសូវជាទទួលបានការគាំទ្រប៉ុន្មានោះទេ នៅហុងកុង តែនៅប្រេស៊ីលមានការពេញនិយមជាង ដោយក្នុងនោះកុមារផ្តោតការសិក្សា ដើម្បីទទួលបានការងារនៅពេលអនាគត ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ លោក Cristiano Cordeiro បានបន្តទៀតថា ការធ្វើជាកីឡាករអាជីពវាមិនអាចទៅរួចនោះទេ ជាមួយនឹងស្ថានភាព Magical Muniz នៅពេលនេះមានលក្ខណៈពិការនោះ ។
តែទោះជាយ៉ាងណា កុមារា Magical Muniz នឹងបង្ហាញការប្រកួត នៅ តំបន់ Hang Hau ក្នុងទីក្រុង ហុងកុងនៅថ្ងៃទី ២ មិថុនានេះ ដើម្បីជួយផ្សព្វផ្សាយដល់ ការប្រកួត បាល់ទាត់ពិភពលោក នៅប្រេស៊ីលនាពេលខាងមុខ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់