កាសែតធំៗជាបន្តបន្ទាប់របស់អាល្លឺម៉ង់ បានចេញផ្សាយកាលពីថ្ងៃអង្គារទី២៧ ឧសភា នូវអត្ថបទ និងរូបថត ដែលតវ៉ាប្រឆាំងនឹងការពិតដែលនាវាចិនមួយគ្រឿង បានបុកពន្លិកនាវានេសាទ មួយ គ្រឿងរបស់ប្រទេសវៀតណាម។
តាមកាសែត «Zeit» បានឱ្យដឹងថាៈ នាវាមួយគ្រឿងរបស់ចិនបានបុក និងបានពន្លិចនាវានេសាទ មួយគ្រឿងរបស់វៀតណាម នៅក្នុងសមុទ្រខាងកើត។អត្ថបទរបស់កាសែត «Zeit» ដែលបានដក ស្រង់សម្តីរបស់អ្នកតំណាងមួយរូបរបស់មន្ទីរជួយសង្គ្រោះរបស់វៀតណាម ដែលបានអះអាងបញ្ជាក់ អំពីការលិចនាវានេសាទរបស់វៀតណាម ដែលក្នុងនោះក្រុមនាវិក ដែលមានគ្នា ១០ នាក់មានក្តីរីក រាយដែលអាចជួយសង្គ្រោះបានទាំងអស់គ្នា។តាមអត្ថបទនេះបានឱ្យដឹងថាៈ រឿងនេះបានកើតឡើង នៅក្បែរស្ថានីយ៍ខួងអណ្តូងប្រេងកាត ដែលចិនបានបោះទីតាំងដោយខុសច្បាប់ នៅក្នុងមណ្ឌល សេដ្ឋកិច្ចមានឯកសិទ្ធិ និងក្នុងខ្ពង់រាបដែនគោករបស់ប្រទេសវៀតណាម។ តាមអត្ថបទដដែលបាន ឱ្យដឹងថាៈ ក្នុងពេលវាយប្រហារ នាវានេសាទរបស់វៀតណាមត្រូវបានឡោមព័ន្ធដោយនាវាចិន ប្រហែល ៤០ គ្រឿង។
នៅថ្ងៃដដែលនោះដែរ កាសែត «Deutsche Wirtschafts Nachrishten (DWN)» បានលើក យកព័ត៌មានទាំងឡាយ ដែលបានផ្តល់ឱ្យដោយអ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម លោក ឡេហៃប៊ីញ ស្តីពីឧប្បត្តិហេតុនេះ។ តាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសវៀតណាម បានឱ្យដឹងថាៈ នេះគឺជាការប្រឈមមុខគ្នាដ៏ធ្ងន់ធ្ងរបំផុត រវាងវៀតណាម និងចិន ចាប់តាំងពីរឆ្នាំ ២០០៧មក។កាសែត «DWN» បានគូសបញ្ជាក់អំពីភាពតានតឹង ដែលគ្រប់គ្រងរវាងប្រទេសទាំងពីរ បន្ទាប់ពីការបោះទីតាំងដោយចិននូវស្ថានីយ៍ខួងអណ្តូងប្រេងកាតមួយនៅក្នុងដែនទឹករបស់វៀត
ណាម។
កាសែត «Spiegel» បានចេញផ្សាយអត្ថបទមួយ ដែលអមទៅដោយរូបថតមួយនោះ ស្តីពីរឿង ដែលនាវាចិន បានបុកពន្លិចនាវានេសាទមួយគ្រឿងរបស់វៀតណាម។ កាសែត «Spirgel» បាន ដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់មួយរូបរបស់វៀតណាម ដែលបានចាត់ទុកការប្រព្រឹត្តនេះ របស់ភា គីចិន ថាជាទង្វើភេរវកម្មមួយប្រឆាំងនឹងពួកអ្នកនេសាទវៀតណាម។ អ្នកទទួលខុសត្រូវរូបនេះ ក៏ បានអះអាងបញ្ជាក់ផងដែរថាៈ ប្រទេសរបស់លោក នឹងប្រើប្រាស់គ្រប់វិធានការទូតនានា ដើម្បីតវ៉ា ប្រឆាំងនឹងទង្វើខុសឆ្គងនេះ។
កាសែត «Deutsche Wells (DW)» ក៏បានចេញផ្សាយផងដែរ នូវអត្ថបទមួយនិងរូបថត ស្តីពីទង្វើ ដ៏គ្រោះថ្នាក់របស់ចិន។ តាមកាសែត «DW» បានឱ្យដឹងថាៈ ប្រទេសវៀតណាមបានបរិហារ «ទង្វើ ភេរវកម្ម» នៃនាវាមួយគ្រឿងរបស់ចិន ដែលបានបុកពន្លិចនាវានេសាទមួយគ្រឿងរបស់វៀតណាម។ តាមកាសែត « DW » ដដែលបានឱ្យដឹងថាៈ ការទាមទាររបស់ចិន គឺទាក់ទិនទៅ នឹង២ភាគ៣ នៃ ផ្ទៃទឹកសមុទ្រខាងកើត និងក្លាយជាគោលដៅនៃការតវ៉ាយ៉ាងខ្លាំងក្លាមួយពីខាងបណ្តាប្រទេសដទៃ ទៀត ដែលស្ថិតនៅជាប់នឹងសមុទ្រខាងកើត ដូចជាប្រទេសវៀតណាម និង ហ្វីលីពីន។
ក្រៅពីកាសែតទាំងអស់នេះ នៅមានម៉ាស៊ីនឃោសនាធំៗដទៃទៀតរបស់អាល្លឺម៉ង់ បានថ្កោល ទោសទង្វើខុសច្បាប់របស់ចិន នៅក្នុងសមុទ្រខាងកើត។
ដោយអនុលោមតាមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (CNUDM) ចិន ដែល ជាប្រទេសមួយនៅជាប់សមុទ្រខាងកើត បានគូសវាសដោយរំលោភបំពាននូវខ្សែបន្ទាត់ មួយមិន ច្បាស់លាស់ ដែលធ្វើឱ្យប៉ះពាល់ដល់តំបន់សមុទ្ររបស់បណ្តាប្រទេសជិតខាង និងបង្កើតបានជា «តំបន់ទំនាស់មួយ» នៅក្នុងដែនទឹករបស់បណ្តាប្រទេសជិតខាង។ បន្ទាប់មក ចិនបានស្នើសុំឱ្យប ណ្តាប្រទេសទាំងអស់នេះ «ទុកទំនាស់ជាម្ខាង និងធ្វើអាជីវកម្មរួមគ្នា» នៅតាមតំបន់ទាំងឡាយ ដែលស្ថិតនៅលើខ្ពង់រាបនៃឧបទ្វីប។
នៅដើមខែឧសភា ២០១៤ ចិនបានដាក់ពង្រាយនៅក្នុងដែនទឹកវៀតណាម នូវស្ថានីយ៍ខួងអណ្តូង ប្រេងកាត Haiyang Shiyou-981 និងនាវារាប់សិបគ្រឿង ដោយរួមទាំងនាវាចម្បាំងផងក្រៅពីយន្ត ហោះ។ កងនាវា ដែលអមស្ថានីយខួងអណ្តូងប្រេងកាតនេះ បានប្រើឥរិយាបថឈ្លានពាន ដោយ ប្រើកាណុងបាញ់ទឹកប្រឆាំងនឹងនាវាសេវាកម្ម និងនាវាស៊ីវិលរបស់វៀតណាម។ នាវាចិនបានបុក ពន្លិចនាវាវៀតណាម ដែលបង្កឱ្យមានការខូតខាតសម្ភារៈ និងធ្វើឱ្យរងរបួសដល់មនុស្សជាច្រើន ទៀតផង។
ទង្វើខុសឆ្គងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើច្បាប់អន្តរជាតិទៅលើ CNUDM និង ទៅលើសេចក្តីថ្លែងការណ៍ស្តីពីការដឹកនាំរបស់បណ្តាភាគីនានា នៅក្នុងសមុទ្រខាង កើត (DOC) ដែលក្នុងនោះមានចិនជាភាគីមួយដែរ។ ទង្វើដ៏គ្រោះថ្នាក់នេះ បានគំរាមកំហែងដល់ សន្តិភាព ស្ថិរភាព និងសន្តិសុខ នៅក្នុងសមុទ្រខាងកើត៕
មតិយោបល់