ព័ត៌មានជាតិ

Cesc Fabregas ត្រូវបាន​គេ​ជឿ​ថា​នឹង​ចាកចេញ​ពី Barcelona មក​កាំភ្លើង​ធំ​

​កីឡាករ Cesc Fabregas ត្រូវបាន​សារព័ត៌មាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​ថា លោក​នឹង​ចាកចេញ​ពី ក្លិប Barcelona ដោយ​ត្រូវិលទៅ​កាន់​ក្របខណ្ឌ Premier League ដែលជា​ផែន​ការពេញចិត្ត​របស់​គាត់ ។​

​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ បាន​ចូលរួម​លេង​ជាមួយ​នឹង Barcelona នៅក្នុង​ឆ្នាំ ២០១១ បន្ទាប់​ពី​ចាកចេញ​ពី​កាំភ្លើង​លក្ខណៈ​យុវវ័យ ដែល​ជា​ក្លិប​ខ្លួន​លេង​ដ៏​សប្បាយរីករាយ​ក្នុង​រយៈពេល ៨ ឆ្នាំ ទើប​រះ​ទៅកាន់​ពិភពលោក​។​
​នៅ​ឆ្នាំ​នេះ​ដែរ កីឡាករ Cesc Fabregas មិន​អាច​ជួយ​ឲ្យ ក្លិប Barcelona លើ​កពាន La Liga និង Copa del Rey បាន​នោះ​ទេ តែ​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​បាន ៩ គ្រាប់ ដោយ​លេចមុខ ៤៨ ប្រកួត ។​

​ខ្សែបម្រើ​រូបនេះ​ត្រូវបាន​គេ​ជឿជាក់ថា នឹង​មាន​តម្លៃ​ខ្លួន ៣០ លាន​ផោន ដែល​ទិញ​ចេញ​នៅ​រដូវ​កាល​នេះ ហើយ​នឹង​មិន​ចូលរួម​លេង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​ថ្មី​នៅ Barcelona លោក Luis Enrique តែ​នឹង​រំពឹងថា​នឹង​ហោះហើរ​មក​ទឹកដី​អង់គ្លេស​វិញ ៕
cesc_fabregas_2634748b

មតិយោបល់