ព័ត៌មានជាតិ

រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍ បុក​បុរស​ម្នាក់​ស្លាប់​ភ្លាម នៅ​ម្ដុំ​ស្ពាន​ជ្រោយចង្វារ​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ ដោយសារតែ រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍ បើក ឆ្លង​ស្ពាន​ជ្រោយចង្វារ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះ​ដល់​គល់​ស្ពាន​ខាងកើត បាន​រ៉េ​ចង្កូត ទៅ​បុក​ម៉ូតូ​កង់​បី ចំនួន​២​គ្រឿង បណ្ដាល ឲ្យ​បុរស​បើក​ម៉ូតូ​កង់​បី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ កន្លែងកើតហេតុ រី​ឯ​ម្ចាស់​ម៉ូតូ​កង់​បី​ម្នាក់ ទៀត​រងរបួស​ស្រាល ។​

​រថយន្ត​បង្កហេតុ​មិន​បាន​ឈប់​នោះទេ គឺ​បាន​បង្កើន​ល្បឿន​យ៉ាង​លឿន ទៅ​ដល់​ផ្លូវបំបែក​ទៅ​សកលវិទ្យា ល័យ​ន័​រតុន រថយន្ដ​បង្ក​១​គ្រឿង​នេះ បាន​ជ្រុល​ចង្កូត​ទៅ បុក​រថយន្ដ​ដឹក​គោ​ធុន​តូច ១​គ្រឿង​ទៀត​បណ្ដាល ឲ្យ​រង​ការខូចខាត​។​

​អ្នកឃើញ​ហេតុ​ការ​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង នៅវេលា​ម៉ោង ១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៤ នៅ​គល់ស្ពាន​ខាងកើត​ស្ពាន​ជ្រោយចង្វារ​ក្នុង សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ឫស្សីកែវ​។​

​ប្រភព​ដដែល​បាន​បន្ដទៀតថា រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍ នោះ​ពាក់​ស្លាក​លេខ ភ្នំពេញ ៥​អា ០២៦៧ រីឯ​អ្នកបើកបរ​នោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ព្រោះ​ក្រោយពី​កើតហេតុ ក៏​បាន​រត់គេចខ្លួន​បាត់​៕​
https://i1272.photobucket.com/albums/y389/domneng/983683_1424827424461064_5861660756430143684_n_zps844dfbd3.jpg
https://i1272.photobucket.com/albums/y389/domneng/10337767_1424827397794400_4911893745373325166_n_zps8d22efb3.jpg
https://i1272.photobucket.com/albums/y389/domneng/10371478_1424827371127736_7519271195283393523_n_zps9e8c60d4.jpg

មតិយោបល់