កាលពីម្សិលមិញនេះ មានព័ត៌មានបែកធ្លាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iOS 8 ជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ WWDC 2014 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០១៤នេះ។ តើ Apple ពិតជាបង្ហាញតែ iOS 8 មួយប៉ុណ្ណោះ ឬមួយយ៉ាងណា?
តាមការរំពឹងទុក Apple អាចនឹងបង្ហាញ iPhone 6 អេក្រង់ ៤,៧អ៊ីង ឬ ៥,៥អ៊ីង ក្នុងនោះក៏អាចផងដែរ iWatch នាឡិកាឆ្លាតវៃ។
ទាំងអស់នេះ គ្រាន់តែជាការប៉ាន់ប្រមាណប៉ុណ្ណោះ ព្រោះថាក្រុមហ៊ុន Apple ត្រូវបានគេប្រសិទ្ធិនាមឲ្យថា ជាក្រុមហ៊ុនអាថ៌កំបាំងបំផុត ដូច្នេះរាល់ព្រឹត្តិការណ៍នីមួយៗមិនត្រូវបានបង្ហាញឲ្យដឹងជាមុននោះទេ ជាពិសេសគឺការបង្ហាញឧបករណ៍ ឬសេវាកម្មណាមួយ។
តើ នៅយប់នេះ ក្រុមហ៊ុន Apple នឹងបង្ហាញអ្វី? ដំណឹង នឹងធ្វើការផ្សាយផ្ទាល់ពីព្រឹត្តិការណ៍ WWDC 2014 ដូច្នេះសូមមិត្តអ្នកអានទាំងអស់ រងចាំតាមដានទាំងអស់គ្នា៕
ចុចអានអត្ថបទ៖ Apple នឹងបង្ហាញ iOS 8 នៅថ្ងៃស្អែក
មតិយោបល់