អេស្ប៉ាញ៖កីឡាករ Diego Costa កំពុងមានអារម្មណ៍ភ័យខ្លាច មិនបានចូលរួមប្រកួត World Cup បន្ទាប់ពីរបួស ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Champions League ជាមួយនឹងក្លិប Real Madrid ។
ខ្សែប្រយុទ្ធសញ្ជាតិអស្ប៉ាញ កើតនៅប្រេស៊ីល លោក Diego Costa ដែលជាខ្សែប្រយុទ្ធ ដ៏ចាំបាច់បំផុតរបស់ ក្លិប Atletico Madrid បានបង្ហើបឲ្យដឹងថា គាត់មានអារម្មណ៍ភ័យខ្លាច មិនបានចូលរួមប្រកួត World Cup ដោយសារតែបញ្ហារបួស សរសៃពួរជើងក្នុងអំឡុងប្រកួតវគ្គផ្តាច់ព្រ័ត Champions League ដោយចាញ់ ក្លិប អធិរាជស Real Madrid ដោយលទ្ធផល ៤ – ១ ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះបានប្រាប់ដល់សារព័ត៌មានអេស្ប៉ាញ AS ថា “ខ្ញុំកំពុងគិតថា ខ្ញុំប្រហែលជាមិនអាចចូលរួមប្រកួត World Cup នោះទេ ខណៈដែលគ្រូបង្វឹកបានព្យាយាមថា គាត់នឹងមានភាពប្រសើរឡើងវិញឆាប់ៗ” ។ តែទោះជាយ៉ាងណា ខ្លួននឹងសង្ឈឹមដូចទៅនឹង គ្រូបង្វឹកបានប្រាប់ ហើយខ្លួននឹងសង្ឈឹមអាចជួយ ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលត្រូវជួប ហុល្លង់ នៅថ្ងៃទី ១៦ ខែ កក្កដា ខាងមុខ នៅប្រទេសប្រេស៊ីល៕
មតិយោបល់