កាលពីយប់ថ្ងៃទី០២ខែមិថុនា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iOS 8 ជាផ្លូវការ ហើយក៏ជាឱកាសសម្រាប់ក្រុម Developer ក្នុងការបង្កើតនូវកម្មវិធីសម្រាប់ប្រព័ន្ធដំណើរការថ្មីនេះផងដែរ។
អ្វីដែលអស្ចារ្យនោះគឺថា ក្រុមហ៊ុន Apple បានភ្ជាប់នូវពុម្ភអក្សរខ្មែរមកជាមួយនឹង iOS 8 ប៉ុន្តែវាមិនទាន់ដំណើរការល្អនោះទេ។
យោងតាមការបញ្ជាក់ពីក្រុម 4Khmer iPhone តាមរយៈ Facebook Page បានឲ្យដឹងថា iOS 8 ត្រូវបានភ្ជាប់ពុម្ភអក្សរខ្មែរមកស្រាប់ ប៉ុន្តែវាមិនទាន់ដំណើរការល្អជាមួយនឹង Safari តែសម្រាប់កម្មវិធីមួយចំនួនធំអាចអានបានអស់ ដូចជា Facebook, Twitter, Message និង Email។
4Khmer iPhone បានបញ្ជាក់បន្ថែមថា សម្រាប់ក្ដារចុចខ្មែរវិញ នៅមិនទាន់មាននោះទេ តែសង្ឃឹមថា Apple នឹងបញ្ចូលវានៅក្នុងកំណែប្រែក្រោយៗ ហើយក្រុមមួយនេះនឹងបន្ដការរៀបចំឯកសារ និងការងាររបស់ខ្លួនទៀត ដើម្បីឲ្យ Apple បញ្ចូលពុម្ភអក្សរខ្មែរ រួមនឹងក្ដារចុចខ្មែរ។
គួរបញ្ជាក់ផងដែរថា ក្រុម 4Khmer iPhone បានព្យាយាមស្នើឲ្យក្រុមហ៊ុន Apple ធ្វើការបញ្ចូលពុម្ភអក្សរខ្មែរ និងក្ដារចុចខ្មែរ ទៅលើ iOS ហើយក្នុងនាមខ្ញុំតំណាងឲ្យគេហទំព័រ ដំណឹង ក៏សូមអរគុណ ចំពោះការខិតខំប្រឹងប្រែង របស់ 4Khmer iPhone និងសូមគាំទ្រ 4Khmer iPhone បន្ដកិច្ចការងារនេះរហូតទទួលបានជោគជ័យ៕
https://i1272.photobucket.com/albums/y389/domneng/1_zpsff7e7ec5.png
https://i1272.photobucket.com/albums/y389/domneng/2_zpsae9fc36e.png
https://i1272.photobucket.com/albums/y389/domneng/310cf316-75f9-4ca7-8ba4-c665a2ba6f5e_zps388cc22b.png
https://i1272.photobucket.com/albums/y389/domneng/4_zpsf8d3fd26.png
មតិយោបល់