តារាបាល់ទាត់របស់ កូឡំប៊ី លោក Radamel Falcao បញ្ហារបួសក្បាលជង្គង់ដ៏ធ្ងន់ធ្ងររបស់លោក ក្នុងការប្រកួតនៅ លីករបស់បារាំងនៅក្លិប AS Monaco FC នៅតែមិនអាចជាសះស្បើយ ទាន់សភាពការប្រកួត World Cup ជូនជាតិ ដែលធ្វើឲ្យ អ្នកគាំទ្រ ខ្លួនខកចិត្ត និងសោកស្តាយជាពន់ពេក ។
លោក Jose Pekerman ដែលជាគ្រូបង្វឹក ដឹកនាំ ក្រុម កូឡំប៊ី ទៅកាន់ប្រេស៊ីល បានថ្លែងនៅក្នុងសន្និសីទកាលពីល្ងាចថ្ងៃចន្ទ ឲ្យដឹងថា លោកមិនសម្រេចចិត្តបញ្ចូលកីឡាករ Radamel Falcao ក្នុងចំណោមកីឡាករ ២៣ នាក់ដំបូងឡើយ ដោយសារតែអតីតកីឡាករ Atletico Madrid រូបនេះមានបញ្ហារបួសក្បាលជង្គង់យ៉ាងធ្ងន់ធ្ងរ ។ ជាមួយនឹងវត្តមាននេះដែរ Falcao ក៏នឹងមិនបានបង្ហាញខ្លួននៅ World Cup លើកក្រោយដែរ ដោយបច្ចុប្បន្នខ្លួនមាន អាយុ ២៨ ឆ្នាំ ដែលជាអាយុ កាន់តែជ្រេបើបូកនឹង ៤ ឆ្នាំបន្ថែមទៀត ទម្រាំដល់ កម្មវីធីប្រកួតបាល់ទាត់ពិភពលោកលើកក្រោយនោះ ៕
ទស្សនាវីដេអូឃ្លិប Radamel Falcao ដែលរងរបួសក្នុងអំឡុងពេលប្រកួត ៖
ព័ត៌មានជាតិ
មតិយោបល់