ព័ត៌មានជាតិ

ស្លាប់​ជាង ៤០ នាក់ ដោយ​ការផ្ទុះ​គ្រាប់បែក​ពេល​កំពុង​ប្រកួត​បាល់ទាត់​នៅ នី​ហ្សេ​រី​យ៉ា (Video Inside)

នី​ហ្សេ​រី​យ៉ា៖​សោកនាដកម្ម​មួយ​បាន​កើតឡើង​នៅ នី​ហ្សេ​រី​យ៉ា នៅក្នុង​ការប្រកួត​បាល់​ទាត់ ថ្នាក់​ជាតិ​បណ្ដាលឱ្យមាន​មនុស្ស​ជាង ៤០​នាក់​បាត់បង់​ជីវិត ។ សារព័ត៌មាន News24 បាន​ផ្សព្វ ផ្សាយ​ថា បណ្ដា​យន្ដហោះ​ទម្លាក់​គ្រាប់ បាន​វាយលុក​ទៅលើ​ស្រុក​មូ​ប៊ី រដ្ឋ​អា​ដា ម៉ា​វ៉ា នា​ពេលយប់ ។ ប្រភព​ព័ត៌មាន​ពី កម្លាំងយោធា​បានឱ្យដឹងថា ចំនួន​អ្នក ស្លាប់​មិន​ពិតប្រាកដ​នោះ​ឡើយ ប៉ុន្ដែ សាកសព​ជាច្រើន​ត្រូវបាន​គេ​រកឃើញ នៅ​កន្លែង​លើ​ត​ហេតុ ។
2014-06-04_073344
​ក្នុងពេល​ជាមួយគ្នា​នោះ សារព័ត៌ មាន​ក្នុង​តំបន់​បាន​ផ្សព្វផ្សាយ​ថា ការ វាយប្រហារ​សម្ដៅ​ទៅលើ​ពលរដ្ឋ​ដែល គាំទ្រ​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន ស្ថិតនៅ ភាគ​ឦសាន​នី​ហ្សេ​រី​យ៉ា ជា​តំបន់​ដែល មាន​អសន្ដិសុខ​បំផុត​បណ្ដាល​ឱ្យ​មាន​អ្នក ស្លាប់​ជាង​៤០​នាក់ កាលពី​ថ្ងៃ​ទី​១​មិថុនា​។ មន្ដ្រីប៉ូលិស​ស្រុកមូឌី​បាន​និយាយ​ទៅ កាន់​សារព័ត៌មាន AFP ថា មានការ បំផ្ទុះ​គ្រាប់បែក​កាលពី​ថ្ងៃ​ទី​១​មិថុនា សម្លាប់​មនុស្ស​ជាង​៤០​នាក់ ។

​ការ ប្រកាស​របស់​មន្ដ្រី​រូប​នោះ មិនទាន់ បញ្ជាក់​ពី​ការពិត​នោះ​ឡើយ ហើយ​មន្ដ្រី ប៉ូលិស​រូប​នោះ សូម​មិន​បញ្ចេញ​ឈ្មោះ​។ ចំណែក​ក្រុម​គ្រូពេទ្យ​ក៏​មិន​ទាន់​បាន​ផ្ដល់ តួលេខ​ច្បាស់លាស់​ស្ដី​ពី​អ្នក​ស្លាប់​និង​រង របួស​នោះ​ដែរ ។

​ស្រុក​មូ​ប៊ី ស្ថិត​ក្នុង​នៅក្នុង​ច្បាប់ អាសន្ន​រយៈពេល​ជាង​៥​ឆ្នាំ​កន្លងមក​ដោយ សារ​តែ​កម្លាំង​ទាហាន​បាន​បើក​យុទ្ធ​នា ការបង្ក្រាប​ក្រុម​បះបោរ​បូកូ​ហា​រ៉ាម ។ មន្ដ្រី​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា គ្រាប់បែក​បាន​ផ្ទុះ​នៅវេលា​ម៉ោង​១៨​និង ៣០​នាទី (​ម៉ោង​ក្នុង​តំបន់​) ថ្ងៃទី​១​មិថុនា គឺ​នៅ​ចំ​ចំណុច​ដែល​ក្រុម​អ្នកគាំទ្រ​ប្រមូល ផ្ដុំគ្នា​មើល​ការប្រកួត​បាល់ទាត់​។
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់