ព័ត៌មានជាតិ

អន្តរក្រសួង​ប្រជុំពិភាក្សា​លើ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​ផ្លូវដែក​

​កាលពី​ព្រឹក​ថ្ងៃទី ០៣ ខែ មិថុនា នេះ នៅ​វិមាន​រដ្ឋាភិបាល​វត្តភ្នំ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បើក កិច្ចប្រជុំ ពិភាក្សា​លើ​វឌ្ឍនភាព បញ្ហា​ប្រឈម និង​យន្តការ​ក្នុង​ការដោះស្រាយ​បញ្ហា ប្រឈម​ពាក់ព័ន្ធ នឹង​ការងារ​ផ្លូវដែក និង​កិច្ចសន្យា សម្បទាន​ផ្លូវដែក​ក្នុង​ក្របខណ្ឌ នៃ​ការជំរុញ ការអនុវត្ត គម្រោង​អភិវឌ្ឍន៍​ផ្លូវដែក ក្រោម​អធិបតី​ឯកឧត្តម គាត ឈ​ន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ។​

​កិច្ចប្រជុំ​ខាងលើ​បាន​ធ្វើ​ការពិភាក្សា លើ​បញ្ហា​ចំនួន​ពីរ រួមា​នៈ ១-​គម្រោង​ស្តារ​ផ្លូវ ដែក​កម្ពុជា ក្រោម​គម្រោង​ហិរញ្ញប្បទាន​របស់​ធនា គារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​ផ្តោត​លើ​កិច្ចសន្យា​ស្តារ​ផ្លូវដែក​និរតី​ទិស (​ភ្នំពេញ​-​ខេត្ត​ព្រះ​សី ហ​នុ​) និង​ការប្រើ​ប្រស់​ថវិកា ដែល​នៅសល់​សម្រាប់​ការងារ​ស្តារ​ផ្លូវដែក​ខ្សែ​និរតី​ទិស ។ ២-​ការ អនុវត្ត​នឹង​បញ្ហា​ប្រឈម ទាក់ទង​នឹង​កិច្ចសន្យា​សម្បទាន​ផ្លូវដែក​ជា​មួយ​ក្រុមហ៊ុន​សម្បទានិ​ក ។​

​កិច្ចការ​អភិវឌ្ឍ​ផ្លូវដែក​នេះ​មាន​ភាពចាំបាច់​ក្នុង​ការឆ្លើយ តប​ទៅ​នឹង​តម្រូវការ​របស់​វិស័យ​ឯកជន ក្នុង​ការដឹកជញ្ជូន​អ្នកដំណើរ និង​ទំនិញ​ក្នុងប្រទេស និង​ក្នុង​ក្របខណ្ឌ​នៃ​ការតភ្ជាប់​ក្នុង​តំបន់​អាស៊ាន និង​ជាមួយ​ប្រទេស​ដែល​ជា​ដៃ គូ​ពាណិជ្ជកម្ម របស់​អាស៊ាន​ដូច​ជា​ប្រទេស​ចិន​ជាដើម ។ ការជំរុញ​ការអភិវឌ្ឍ​ផ្លូវដែក​ទាមទារ​ឲ្យមាន​ការកំ ណ​ត់​អំពី​ផែនការ​មេ​ដែល ជា​កម្រិត​នយោបាយ និង​ការកំណត់​អំពី​កិច្ច​ប្រតិបត្តិការ ដែល​ជា​កិច្ច ការ​បច្ចេកទេស​ក្នុង​ការអនុវត្ត​ផែនការ​មេនេះ ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ ក៏​បាន​ណែនាំ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ​ឲ្យ​បន្ត​ប្រឹងប្រែង​ទាំងអស់គ្នា និង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ភាព​ជា​ម្ចាស់ការ​លើ​កិច្ចការ​អភិវឌ្ឍ ផ្លូវដែក​ដ៏​មាន​សារសំខាន់​នេះ និង​ត្រូវ​គិតគូរ​ឲ្យបាន​ច្បាស់លាស់ ពី​ផលចំណេញ​ក្នុង​ការសិក្សា និង​ចរចា​កិច្ចសន្យា​សម្បទាន​ផ្លូវដែក​ជា​មួយ​វិស័យ​ឯកជន​ផងដែរ​៕​
Chhun-1 (1)

មតិយោបល់