ព័ត៌មានជាតិ

រន្ទះបាញ់បុរសម្នាក់ស្លាប់ក្នុងវាលស្រែ

កោះកុង: មានហេតុការណ៍គួរឲ្យរន្ធត់មួយបាន កើតតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល កាលថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៩ នៅចំណុចភូមិ ខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល បណ្តាលឲ្យប្រជាពលរដ្ឋម្នាក់ឈ្មោះ ណង់ ឡុំ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរកសិករ ស្លាប់នៅនឹង កន្លែង កើត ហេតុបន្ទាប់ពីត្រូវរន្ទះបាញ់ ។

តាមប្រភពព័ត៌មានឲ្យដឹថាមុនពេលកើតហេតុជនរងគ្រោះ បានដើរចេញ ទៅដាក់ម៉ង នៅឯស្រែចម្ងាយពីផ្ទះប្រហែល ២៥០ ម៉ែត្រ ស្របពេលដែលមានភ្លៀងធ្លាក់ តិចៗ ស្រាប់តែទៅដល់កន្លែងដាក់ម៉ង ក៏ត្រូវរន្ទះបាញ់ស្លាប់តែម្ដង។
ក្រោយពេល ទទួលបានព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍ស្រែអំបិល បានចុះធ្វើ កោសល្យវិច័យលើ សព បន្ទាប់ពីត្រួត ពិនិត្យ រួច បានធ្វើលិខិតប្រគល់សពជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់