កីឡាករ Ronaldo កំពុងជួបការលំបាក ជាមួយនឹងបញ្ហារបួសភ្លៅរបស់ខ្លួន ក្នុងយុទ្ធនាការលេងក្នុងស្រុក ដោយត្រូវអវត្តមានកម្តៅសាច់ដុំ លក្ខណៈមិត្តភាព ជាមួយនឹង ក្រិកនៅថ្ងៃសៅរ៍ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកគ្រប់គ្រងក្រុម ព័រទុហ្គាល បានបញ្ជាក់ថា កីឡាករវ័យ ២៩ ឆ្នាំ រូបនេះ មានបញ្ហាត្រង់ចំណុចផ្សេង លើសពីចំណុចរបួសភ្លៅ ត្រងសាច់ដុំ ។ តែ បើតាមការអះអាងរបស់ Paolo Bento ថា កីឡាករ Ronaldo អាចនឹងចូលរួមប្រកួត សម្រាប់ World Cup នៅប្រេស៊ីល ដោយកាលពីថ្ងៃអង្គារ Ronaldo ចូល កម្តៅសាច់ដុំ និងហ្វឹកហាត់ ជាធម្មតា។
បញ្ជាក់ផងដែរថា ព័រទុហ្គាល ស្ថិតនៅក្រុម G ក្នុងនោះមាន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និង ហ្គាណា ហើយបើកឆាកដំបូងត្រូវជូបអាល្លឺម៉ង់ នៅថ្ងៃទី ១៦ ខែ មិថុនា នៅ Salvador ប្រទេសប្រេស៊ីល ៕
មតិយោបល់