នៅសាលាស្រុកបន្ទាយមាស ខេត្តកំពត បានរៀបចំពិធីចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយមាស ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ូរ អភិបាលនៃគណៈអភិបាល ខេត្តកំពត ។
លោក មួង ធឿន អភិបាលស្រុក ទទួលមុខតំណែងថ្មី ដែលជំនួសលោក ជាចាន់ លី ដែលមកពីមន្ត្រីខេត្ត បានទ្បើងប្តេជ្ញាចិត្តថា ដើម្បីបន្តនិរន្តភាព ស្រុកបន្ទាយមាស ឲ្យបានជោគជ័យថែមទៀត លោកអភិបាលរួមជាមួយគណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងប្រដាប់អាវុធ ថ្នាក់ដឹកនាំភូមិ ឃុំ និងប្រជាពលរដ្ឋ រួមសុខរួមទុក្ខ រួមទទួលខុសត្រូវក្នុងឆន្ទះ ដឹកនាំបំពេញតួនាទីដឹកនាំគ្រប់ភារៈកិច្ច ក្នុងបុព្វហេតុជាតិ នឹងប្រជាជន អនុវត្តឲ្យបាននូវគោលនយោបាយ វិមឆ្ឆកា នឹងសហវិមច្ឆការ របស់រាជរដ្ឋាភិបាលកម្ពុជា រក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ណិងសហការល្អ ជាមួយការិយាល័យនានា កងប្រដាប់អាវុធ និងប្រជាពលរដ្ឋផងដែរ ។
ឯកឧត្តម ខូយ ឃ៊ុនហ៊ូរ អភិបាលខេត្តកំពត បានមានមតិផ្តាំផ្ញើ ដល់លោកអភិបាលថ្មី ព្រមទាំងថ្នាក់ដឹកនាំស្រុក កងប្រដាប់អាវុធទាំងអស់ ត្រូវចេះការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋត្រូវការ ដូចជាធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត សំបុត្រអាពាពិពារហ៍ ជាដើម ធ្វើឲ្យទាន់ពេលវេលា ពង្រឹងច្បាប់ចរាចរណ៍ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ពង្រឹងគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព ត្រូវចេះសាមគ្គីគ្នា ត្រូវសាងអំពើល្អ ត្រូវដឹងគុណចំពោះអ្នកដែលមានគុណចំពោះខ្លួន ៕
មតិយោបល់