ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយ​រឿង​ឈិន ឡុង សា​ហាយ​ស្មន់​ជាមួយនឹង​តួ​ស្រី​កូរ៉េ

​ចិន​៖​ខណៈ​ដែល Jackie Chan ស្ថិតនៅ​ក្នុង​ប្រអប់​រឿង​កេរ្តិ៍ខ្មាស់ ជាមួយ​នឹង​ជីវិត​ស្នេហា តែងតែ​ធ្វើ​ឲ្យ​តារា​ល្បីល្បាញ​រូបនេះ ចាប់​ចិញ្ចើម ជានិច្ច ។ កាលពី ខែ ធ្នូ​កន្លង​ទៅ តារា​សម្តែង​ស្រី ជប៉ុន Aki Mizusawa បាន​បង្ហើប​ឲ្យដឹងថា នាង​បាន​សហាយស្មន់​ជាមួយនឹង តួ​ប្រុស​ល្បីល្បាញ​របស់​ចិន​លោក Jackie Chan ហៅ​ឈិន​ឡុង អស់​រយៈពេល​ជាង ១ ឆ្នាំ ។ រឿង​បញ្ហា​ផ្លូវភេទ​លួច លាក់​នេះ បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក សារជាថ្មី លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត និង ឈាន​រហូត​ក្លាយជា​រឿង​អ្នកលេង​អ៊ី​ន​ធឺ​ណេត​មួយចំនួន កាត់ត​រូប​តារា​រូប​នេះ ធ្វើ​ជា​តួ​សិច​ទៀតផង​។​

​ជាមួយនឹង​រូបភាព​មិន​សមរម្យ​ថ្មីៗ​ទាំងនោះ បានបង្ហាញ​ថា ឈិន​ឡុង បាន​ចាក់សោ បន្ទប់​រួច ឱប​ក្រសោប ជាមួយ​នឹង​ស្រី​អាក្រាត​ម្នាក់ ដែល​ធ្វើឲ្យ​រូបភាព​ទាំងនោះ រីក​រាល់ដាល​យ៉ាង​ឆាប់រហ័ស ។​
​តែ​ទោះជា​យ៉ាងណា មនុស្ស​ជាច្រើន ឆ្ងល់​ថា បើ​រូប​នោះ ជា​រូបភាព Aki Mizusawa ប៉ុន្តែ​រូបភាព​ដែល​ផ្តល់​ឲ្យ​ក្រោយ​មក​នេះ បែរជា​រូបភាព​បោក​បញ្ជោត​វិញ មិន​ដាក់​រូបភាព​ពិត​តែម្តងទៅ ។​
​នៅពេល​ដែល​រូបភាព មិន​សមរម្យ​នេះ ធ្លាយ​យ៉ាង​ឆាប់រហ័ស​យ៉ាង​ដូច្នោះ តារា​វ័យ ៦០ ឆ្នាំនេះ ត្រូវបាន គេ​រិះគន់ថា​មាន​ភាព​មិន​ស្មោះ ត្រង់ ជាមួយនឹង​ភរិយា ។​

​មិន​ត្រឹមតែ​តារា​កូរ៉េ ខាងលើ​តែប៉ុណ្ណោះ​ទេ ដែល​ធ្លាប់​មាន​សា​ហាយ​ស្មន់​លួចលាក់​ជា​មួយ​នឹង ឈិន​ឡុង នោះ​គឹ​នាង Elaine Ng ដែល​ធ្លាប់​មាន​ផ្ទៃពោះ ជាមួយនឹង​តារា​សម្តែង​ជើងចាស់​រូបនេះ​ផងដែរ ។ កាល​នោះ​នាង Elaine Ng បើទោះបីជា​ដឹងថា ឈិន​ឡុង​មាន​ប្រពន្ធ​ហើយ​ក្តី តែ​នាង នៅតែ​ស្ម័គ្រ​ប្រគល់​ខ្លួន រហូត​ដល់​មានកូន អាយុ ១៣ ឆ្នាំ ទៀតផង ។​

​ប្រភព​បាន​បន្តទៀតថា លើសពីនេះទៅទៀត ឈិន​ឡុង មាន​ទំនាក់ទំនង ជាមួយនឹង​តារា​ជាច្រើន​ទៀត រួមមាន Rosamund Kwan (關之琳), Zhang Ziyi (章子怡), Li Ting (李庭), Fan Bingbing (范冰冰), Xu Jinglei (徐靜蕾), និង​តារា​សម្តែង​កូរ៉េ Kim Hee Sun (金喜善) ។ បើទោះបីជា​មាន​រឿង​ជាច្រើន​ទាក់ទង​សា​ហាយ​ស្មន់ ក៏​ប៉ុន្តែ​នាង Joan Lin ត្រូវជា​ប្រពន្ធ​ឈិន​ឡុង តែងតែ​ស្តាប់​យោបល់​ពិត និង​អត់ឱន​ឲ្យ​ឈិន​ឡុង​ជានិច្ច​៕​
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/2014-05-29_104840_zps1a01017d.png
https://i1272.photobucket.com/albums/y389/domneng/2013-04/Irina%20Shayk/2014-05-29_104924_zps4828a9d9.png

មតិយោបល់