ព័ត៌មានជាតិ

Diego Costa ពិនិត្យ​សុខភាព​នៅ​តោ​ខៀវ​រួចរាល់ ដោយ​តម្លៃ​ខ្លួន​រំពឹង​មុន ៣២ លាន​ផោន​

​តារាបាល់ទាត់​របស់​ក្លិប Atletico Madrid កីឡាករ Diego Costa ត្រូវបាន​សារព័ត៌មាន BBC ចុះផ្សាយ​ថា កីឡាករ​រូបនេះ បាន​ឆ្លងកាត់​ពិនិត្យ​សុខភាព​រួចរាល់​ហើយ ដោយ​ផ្លាស់​ទៅកាន់ ក្លិប​តោ​ខៀវ ដែល​ជា​ក្លិប​អ្នកមាន​លុយ ក្នុងចំណោម​ក្លិប​ធំៗ នៅ​អង់គ្លេស ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ កីឡាករ​ដែល​កើត​នៅ ប្រេ​ស៊ីល រូប​នេះ​នឹង​លេង World Cup ឲ្យ អេ​ស្ប៉ាញ បើទោះបីជា​របួស​កំពុង​កំរាម​កំហែង​ក្តី ។​

​កីឡាករ Diego Costa មាន​បញ្ហា​សរសៃពួរ មុន ការប្រកួត និង​ក្រោយ​ការប្រកួត ក្នុង​ក្របខណ្ឌ UEFA Champions League ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយនឹង Real Madrid ដែល​ធ្វើឲ្យ​ក្លិប​មួយនេះ មិន​អាច​លើក​ពាន នេះ​បាន​។​
​ជាមួយនឹង​ព័ត៌មាន​ឆ្លងកាត់​ការពិនិត្យ​សុខភាព​នេះដែរ កីឡាក​រវ័យ ២៥ ឆ្នាំ ត្រូវបាន​គេ​ជឿជាក់ថា ការចរចារ បាន​ដំណើរការ​ជោគជ័យ ជាមួយនឹង​ក្លិប​តោ​ខៀវ ក្នុង​តម្លៃ​ខ្លួន ប្រហែល ៣២ លាន​ផោន​។​

​សម្រាប់​នៅ​ក្លិប Atletico Madrid កីឡាករ Diego Costa រក​គ្រាប់​បាល់​ជូន​ក្លិប​បាន ២៧ គ្រាប់ ក្នុងចំណោម ៣៥ ប្រកួត​ដែល​បង្ហាញ​ខ្លួន ដោយ​ស្ថិតនៅ​លេខ​រៀង​ទី ៣ ក្នុងចំណោម​កីឡាករ Ronaldo រកបាន ៣១ គ្រាប់ និង Messi ២៨ ដែល​រក​គ្រាប់​បាល់​ច្រើនជាងគេ នៅ La Liga ៕​
_75303679_diegocostagetty

មតិយោបល់