កីឡាករ Thomas Muller របស់ Bayern Munich បានព្រលយពាក្យថា លោកនឹងចាកចេញពីក្លិបជើងខ្លាំងអាល្លឺម៉ង់មួយនេះ ក្នុងអនាគតដ៏ខ្លី ខាងមុខ បើជាគាត់មិនត្រូវបានក្លិប ផ្តល់ការធានា ពីឋានានុក្រមរបស់ក្លិប ។
កីឡាករ Thomas Muller បានក្លាយជាកីឡាករមួយដួងដ៏ល្អបំផុត ចាប់តាំងពីបង្ហាញខ្លួន នៅក្នុងឆ្នាំ ២០០៨ ដោយជួយឲ្យក្លិប Bayern Munich លើកពាន Bundesliga ២ ដង ពាន German Cups ២ដង និង UEFA Champions League ម្តង។
ក្រៅពីនេះ Thomas Muller ក៏ជាកីឡាករដ៏សំខាន់របស់ អាល្លឺម៉ង់ ដែលត្រូវចូលរួមលេង ព្រឹត្តិការណ៍ World Cup ក្នុងខែនេះ ដែលជាការបង្ហាញទម្រង់លេងរបស់ខ្លួន ក្នុងព្រឹត្តិការណ៍ធំ ៤ ឆ្នាំម្តង ជាលើកទី ២ ។ តែទោះជាយ៉ាងណា កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានព្រលយពាក្យថា ខ្លួនពិតជារីករាយជាមួយនឹងក្លិប ក៏ប៉ុន្តែសម្រាប់ការយកចិត្តទុកដាក់តិចពេកពី Pep Guardiola ដែលពិបាកធានាឋានានុក្រមរបស់ខ្លួន នោះខ្លួនអាចនឹងចាកចេញ ៕
មតិយោបល់