ព័ត៌មានជាតិ

បុរស​ម្នាក់​មក​លោត​ទឹក​ទន្លេ​មុខ​វត្ត​ឧណ្ណា​ឡោម បង្ករ​ការភ្ញាក់ផ្អើល​

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​មក​លោត​ទឹកទន្លេ​មុខ​វត្ត​ឧណ្ណា​ឡោម បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ​និង​បាន​ស្រែកប្រាប់​ទូក​នេសាទ​ជនជាតិ​ចាម​ជួយ​ស្រង់​មក​ដាក់​លើ​គោក​មាត់​ច្រាំងទន្លេ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​៤​ខែមិថុនា ឆ្នាំ​២០១៤ នៅ​ចំណុច​ច​ក្នុង​ទន្លេ​មុខ​វត្ត​ឧណ្ណាឡោម ស្ថិតនៅ​ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​
​ជនរងគ្រោះ​មានឈ្មោះ ថោង សុខ​ជា ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​តាម​វត្ត​ម្តុំ​ពោធិ៍ចិនតុង មាន​ស្រុកកំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​
2014-06-05_103225
​យោង​តាមប្រព័​ត៌​មាន​ពី​អ្នកឃើញ​ហេតុការណ៍​បាន​ឱ្យ​ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ស្លៀក​ខោខ្លី ពណ៌​ខ្មៅ​ហើយ​អត់​មាន​ពាក់​អាវ​ទេ បាន​ដើរ​មក​លោត​ទឹកទន្លេ​នៅ​មុខ​វត្ត​ឧណ្ណា​ឡោម ឃើញ​ដូច្នេះ​ប្រជាពលរដ្ឋ​បាន​ស្រែកហៅ​ទូក​នេសាទ​ចាម ឱ្យ​ជួយ​ស្រង់​ជនរងគ្រោះ​ឡើងមក​លើគោក​វិញ​។ ពេល​ស្រង់​ឡើងមក​លើគោក​វិញ ប្រជាពលរដ្ឋ​បាន​សួរ​មូលហេតុ ប៉ុន្តែ ជនរងគ្រោះ​បាន​ឆ្លើយ​ពីនេះ​ពី​នោះ​ស្ដាប់​គ្នា​មិន​ទំនង​មាន​សតិ​មិន​ល្អ​បែប​រវើរវាយ​មិនដឹង​ស្អី​ទេ​និង​បាន​ត្រឹមតែ​លើកដៃ​សំពះ​ប្រជាពលរដ្ឋ​កុំអោយ​វ៉ៃ​រូបគេ​ទៅវិញ​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមក​ត្រួតពិនិត្យ​និង​មិន​បាន​សួរនាំ​អ្វី​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​ហៅ​រ៉ឺម៉ក​ម៉ូតូ​កង់​៣​ឱ្យ​ឌុប​បុរស​ម្នាក់​នេះ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ​៕

មតិយោបល់