Post News Media ព័ត៌មានជាតិ រថយន្តក្រុមហ៊...

រថយន្តក្រុមហ៊ុន Camel Cementបត់មិនប្រយ័ត្ន ត្រូវរថយន្តនីសាន់បុក បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ២!

​តាកែវ: កាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងរថយន្ត បើកបរក្នុងទិសបញ្រ្ចាសគ្នា នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៩១-៩២ ក្នុងភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

រថយន្តម៉ាកហ្វុយហ្សូ ក្រុមហ៊ុន Camel Cement ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ3E-0671 (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចបាត់)បានបើកបរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានបត់រថយន្តពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាក នីសាន់ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ2AD-1205 បើកបរដោយឈ្មោះ ហ៊ន គុនត្រែ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរទាហាន នៅភូមិចំបក់ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានទៅបុករថយន្តខាងលើ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្តភា្លមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែងនិងនាំយករថយន្តទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Loading...