លោក Brian Acton សហស្ថាបនិក WhatsApp បាននិយាយថា កាលពីយប់ថ្ងៃពុធកន្លងទៅថា ក្រុមហ៊ុន WhatsApp និង Facebook មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ពោលគឺ WhatsApp មានឯករាជ្យទៅលើសេវាកម្មរបស់ខ្លួន។
លោក Acton បាននិយាយសង្កត់ធ្ងន់ថា WhatsApp នឹងមិនមាន ការផ្សាយពាណិជ្ជកម្ម គ្មានហ្គេម និងគ្មានអ្វីទាំងអស់ ពោលគឺ WhatsApp នឹងអនុវត្តទៅតាមគោលការចាស់ ដែលធ្លាប់បានកំណត់ពីមុនមក ហើយ Facebook គ្មានសិទ្ធិក្នុងការកែប្រែនោះទេ។
ការលើកឡើងរបស់សហស្ថាបនិករូបនេះ ត្រូវបានធ្វើឡើងក្រោយពេលដែល មានព័ត៌មានថា WhatsApp នឹងធ្វើកំណែទម្រង់ ដោយអាចមានហ្គេម ការផ្សាយពាណិជ្ជកម្មជា បន្ទាប់ពី Facebook ទិញក្នុងតម្លៃ ១៩ពាន់លានដុល្លារអាមេរិក៕
https://i1272.photobucket.com/albums/y389/domneng/3D/facebook-whatsapp_zps17acf1b4.png
មតិយោបល់