ប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរអស់សុពលភាព អាចបន្តការប្រើប្រាស់ រហូតចុងឆ្នាំ ២០១៨ ប្រសិនបើពុំទាន់បានបំពេញបែបបទសុំធ្វើអត្តសញ្ញាណថ្មីនោះ ។ នេះបើយោងតាមការសម្រេចរបស់រាជរដ្ឋាភិបាល ។
ដោយបាននិរាករណ៍បទប្បញ្ញត្តិទាំងឡាយ ដែលផ្ទុយពីអនុក្រឹត្យដែលបានចេញថ្មីនោះ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ក្នុងអនុ ក្រឹត្យចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០១៤ ថា អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរដែលអស់សុពលភាព ហើយ មិនទាន់បានបំពេញបែបបទសុំធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរទុតិយតា ត្រូវបាន បន្តសុពលភាពរហូត ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ។
ព័ត៌មានជាតិ
មតិយោបល់