ព័ត៌មានជាតិ

Arsene Wenger រៀបចំ​កញ្ចប់​ទឹកប្រាក់ ១៧​លាន​ផោន​ស្នើ​ទិញ Lorenzo Insigne

សារព័ត៌មាន 7msport ចុះផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី ៧​ខែ មិថុនា នេះ​បានឲ្យដឹងថា លោក Arsene Wenger បាន​រៀបចំ​សំណើរ ដេញថ្លៃ​កីឡាករ​សញ្ជាតិ​អ៊ិតាលី ក្នុង​ទំហំ​ទឹកប្រាក់ ១៧ លាន​ផោន​។​
​កីឡាករ LORENZO INSIGNE បាន​បង្ហាញ​ខ្លួន​លេង ៣៤ ប្រកួត​សម្រាប់ Napoli កាល​ពី​រដូវ​កាល​មុន ដោយ​ស្វែងរក​គ្រាប់​បាល់​បាន ៩ គ្រាប់ ជួយ​ឲ្យ​ក្លិប​បញ្ចប់​នៅ​លេខ​រៀង​ទី ៣ ក្នុង​ក្របខណ្ឌ Serie A ដែល​មាន​ឱកាស​លេង ក្រប​ខណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​។​

​កីឡាក​រវ័យ ២៣ ឆ្នាំ​រូប​នេះ ក៏​ត្រូវ​ចូលរួម​លេង ក្នុង​ព្រឹត្តិការណ៍ World Cup តំណាង​ឲ្យ​ជាតិ ដោយ​ជាប់​ជម្រើស​របស់ លោក Cesare Prandelli ហើយក៏​ជា​ទី​ចំណាប់អារម្មណ៍​របស់ កាំភ្លើង​ធំ ផងដែរ​។​
​បើទោះបីជា​ការស្នើ​កញ្ចប់​ទឹកប្រាក់​ចំនួន ១៧ លាន​ផោន ក៏​ប៉ុន្តែ​ខាង Napoli មិន​ទាន់​យល់ព្រម និង​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ នៅឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/3D/1_2014060711102934_zps26f56a4b.jpg

មតិយោបល់