ព័ត៌មានជាតិ

ដឹង​ពី​ប្រវត្តិ​បាល់ Adidas Brazuca ដែល​ដាក់​ឲ្យ​លេង​នៅ World Cup ឆ្នាំ​នេះ​អត់ ?

Adidas Brazuca គឺជា​បាល់ទាត់​ផ្លូវការ​សម្រាប់​យក​ទៅ​ប្រកួត​នៅ 2014 FIFA World Cup ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី ១២ ខែ មិថុនា នេះ ដែល​ធ្វើឡើង​នៅក្នុង​ប្រទេសប្រេ​ស៊ីល ។ បាល់ Adidas Brazuca ជា​បាល់​ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ផលិត និង​ផ្គត់ផ្គង់​សម្ភារៈ​កីឡាករ Adidas ដែល​ជា​ដៃគូ​ដ៏​សំខាន់​របស់ FIFA World Cup និង FIFA តាំងពី​ឆ្នាំ ១៩៧០ ។​

នេះ​គឺជា​លើកដំបូង​ហើយ ដែល​បាល់ទាត់ 2014 FIFA World Cup របស់ FIFA World Cup ត្រូវបាន​ដាក់​ឈ្មោះ​ដោយ ក្រុម​អ្នកគាំទ្រ ។ បាល់​នេះ​ដែរ ត្រូវបាន​ផលិតឡើង​ដោយ ក្រុម ហ៊ុន នៅ ទីក្រុង Sialkot ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ ដោយឡែក​សម្រាប់​បុគ្គលិក​ដែល​ចូលរួម​ធ្វើ​បាល់ទាត់ Adidas Brazuca ៩០ ភាគរយ គឺជា​ស្ត្រី ។ បាល់ទាត់ Adidas Brazuca មាន​ទម្ងន់ ៤៣៧ ក្រាម ហើយ​មាន​បរិមាត្រ ៦៩ សង់ទីម៉ែត្រ ដែល​វាស់​នឹង​ធ្វើ​ឡើង​យ៉ាង​ជាក់លាក់ ជាមួយនឹង​ម៉ាស៊ីន ដែល​នាំ​មក​ពី អាល្លឺម៉ង់ ។​

​បើ​តាម​ប្រភព​ពី Wikipedia បាន​ចុះ​ថា ឈ្មោះ​បាល់ Adidas Brazuca ត្រូវបាន​អ្នកគាំទ្រ​ប្រេ​ស៊ីល ១ លាន​នាក់​បោះឆ្នោត​គាំទ្រ ដោយ​ក្នុង​នោះ អ្នក​ដែល​ជ្រើសរើស​ឈ្មោះ​បាល់​ខាងលើ គឺ ៧៧,៨ ភាគរយ ហើយ​មាន​ចំនួន ១៤,៦ ភាគរយ ជ្រើសរើស ឈ្មោះ Bossa Nova និង ៧,៦ ភាគរយ ជ្រើសរើស​ឈ្មោះ Carnavalesca ៕
https://i1272.photobucket.com/albums/y389/domneng/3D/Adidas_zpsbb395afb.jpg
https://i1272.photobucket.com/albums/y389/domneng/3D/Adidas_zps98845606.png

មតិយោបល់