ព័ត៌មានជាតិ

បុរស​ម្នាក់​ត្រូវ​រថយន្ត​ដឹក​ដី​ថៅកែ​នី​ប​បើក​កៀរ​ពីក្រោយ​ជិះ​ម៉ូតូ​បណ្ដាលឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​កិន​បែ​ក្បាល​ស្លាប់​នៅនឹងកន្លែង​

បុរស​ម្នាក់​បាន​បែក​ក្បាល ធ្លាយ​ខួរ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ នៅនឹងកន្លែង​ក្នុងខណៈ ពេល​ដែល​រូបគេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១២​ពណ៌​ខ្មៅ​ពាក់​ស្លាក លេខ​ភ្នំពេញ​1BN-2680 តែម្នាក់ឯង​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី ត្បូង​ទៅ​ជើង​ចេញពី​ធ្វើការ​ឆ្ពោះ ទៅផ្ទះ ។ ស្រាប់តែ​មាន​រថយន្ត បែន​ដឹក​ដី​១​គ្រឿង ម៉ាក ISUZU ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក​.៨០១២​ភព​២​បើកបរ​ដោយ​បុរស​មិន​ស្គាល់​ឈ្មោះ​ម្នាក់ ក្នុង​ល្បឿន​លឿន​និង​ក្នុងទិសដៅ ស្របគ្នា​ទៅដល់​បាន​កៀរ​ពីក្រោយ​បណ្ដាលឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់ រថយន្ត​បង្ក​នោះ​កិន បែកក្បាល​ធ្លាយ ខួរ​ស្លាប់​តែម្ដង​។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៍​ត​ន្ធ​ត់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៤ នៅលើ​កំណាត់​ផ្លូវ ជាតិ​លេខ​៣ ត្រង់ចំណុច ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ ខ្លឹង ស៊ីន ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មាន ស្រុកកំណើត ក្នុង​ភូមិ​ពោធិ៍​បាន ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្ត​កណ្ដាល ។ ខណៈ នោះ​រថយន្ត​ខាងលើ​បាន បើក​កិន​ច​ន​រងគ្រោះ​ចំ​ពាក់កណ្ដាល​ខ្លួន និង​ក្បាល​បណ្ដាល​ឲ្យ បែក ខ្ទេច​ដូច​គេ​ដំ ធ្លាយ​ខួរ​ស្លាប់​នៅនឹងកន្លែង​បន្ទាប់មក​អ្នកបើកបរ រថយន្ត​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទេ គ្រាន់តែ​ដឹង​ថា​បើកបរ​រថយន្ត​ដឹក​ដី​ឲ្យ​ថៅកែ​នី​ប នៅក្នុង​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជន​នេះ​បាន​ចុះ​រត់គេចខ្លួន​ទៅ​បាត់​ស្រមោល​។​ក្រោយពេល​កើត ហេតុ​រថយន្ត​បង្ក​ត្រូវបាន ប៉ូលីស​នាំយក​ទៅ​រក្សាទុក នៅ​អធិកា​រដ្ឋា​ខណ្ឌ​រង់ចាំ​ការ ដោះស្រាយ ក្នា​តាម​ផ្លូវច្បាប់​៕
https://i1272.photobucket.com/albums/y389/domneng/3D/d1_zps371133d4.png
https://i1272.photobucket.com/albums/y389/domneng/3D/d2_zpsa0f993b6.png

មតិយោបល់