កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃចន្ទ ៩កើត ខែកត្ដិក ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ករណីធ្វើឲ្យខូចខាតដោយចេតនា នៅចំណុចភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ស៊ែម សារិន ភេទប្រុស អាយុ ៦៦ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ សំបាត់ មករា ហៅម៉ាក់ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ នៅភូមិត្រពាំងនប់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកមាន៖
–កាំបិតប៉័ងតោដងដែកចំនួន០១ដើម។
–ដំបងឈើមូលមានប្រវែងមួយម៉ែត្រ និងដុំថ្មមួយចំនួន
ផលប៉ះពាល់រួមមាន៖ បែកកញ្ចក់ទ្វារផ្ទះចំនួន០២ផ្ទាំង បែកកញ្ចក់ទូរសម្រាប់លក់ដូរចំនួន០១ និងកំពិតទ្វាររថយន្តម៉ាក់កាមេរីបាឡែនមួយចំហៀងខាងឆ្វេង។
នៅមុនពេលកើតហេតុថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងប្រហែលបួនល្ងាច ជនសង្ស័យបានទិញថ្នាំញៀនមួយកញ្ចប់តម្លៃបួនម៉ឺន(40000រៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្ដុំភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដើម្បីយកទៅប្រើប្រាស់។ រហូតដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ទើបជនសង្ស័យបានយកថ្នាំញៀនមួយកញ្ចប់ ដែលខ្លួនទិញបាននោះមកសំងំប្រើប្រាស់ នៅក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីប្រើប្រាស់ថ្នាំញៀនរួចហើយ ជនសង្ស័យបានចាប់ផ្ដើមមានអារម្មណ៍រវើរវាយ ហើយបានយកកាំបិតប៉័ងតោគប់ចូលទៅផ្ទះរបស់ជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានយកដុំថ្មជាច្រើនគុបសំដៅទៅលើផ្ទះរបស់ជនរងគ្រោះ បណ្ដាលឲ្យរងទទួលនូវការខូចខាតដូចខាងលើ។ ពេលនោះដោយជនរងគ្រោះមានការភ័យខ្លាចយ៉ាងខ្លាំងក៏បានទូរស័ព្ទរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍រដ្ឋបាលក្រាំងម្កាក់ ក្រោយពីកម្លាំងប៉ុស្ដិ៍ទទួលបានព័ត៌មានក៏បានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក ចុះទៅដល់កន្លែងកើតហេតុនិងបានឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងដើម្បីសួរនាំបន្តតាមនីតិវិធី។
ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ១៩ លទ្ធផលអវិជ្ជមាន(-) ចំពោះការធ្វើតេស្ដទឹក នោមលទ្ធផល មានសារធាតុញៀននៅក្នុងទឹកនោម(+) ។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់