ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ការឆ្លងមេរោគផ្នែកផ្លូវដង្ហើម នៅតែជាឃាតករកំពូល ក្នុងអំឡុង ពេលមួយទសវត្សរ៍ កន្លងមកនេះ ។
https://i1272.photobucket.com/albums/y389/domneng/3%20lady/Sick_zps64350366.jpg
ការស្លាប់ដោយសារតែមេរោគអេសដ៏ បានចុះពី ១,៧ លាននាក់ ស្មើ និង ៣,២ ភាគរយ គិតត្រឹមឆ្នាំ ២០០០ និង ១,៥ លាននាក់ ដែលបានស្លាប់នៅឆ្នាំ ២០១២ ។ ដោយឡែកចំណែករោគចុករាគ ក៏ស្ថិតនៅក្នុងចំណោមមូលហេតុទាំង ១០ ដែលបានសម្លាប់មនុស្ស ១ ,៥ លាននាក់ ក្នុងឆ្នាំ ២០១២ ផងដែរ នៅទូទាំងពិភពលោក។
ក្នុងនោះដែរ ជំងឺរ៉ាំរៃ ក៏បានកើនឡើង ធ្វើឲ្យមនុស្សជាច្រើន ស្លាប់នៅទូទាំងពិភពលោក ។ មហារីកសួត បណ្តាលឲ្យមានមនុស្សស្លាប់ ១,៦ លាននាក់ ក្នុងឆ្នាំ ២០១២ ខណៈដែលឆ្នាំ ២០០០ មានត្រឹមតែ ១,២ លាននាក់តែប៉ុណ្ណោះ ដែលស្លាប់ដោយសារតែប្រភេទជំងឺនេះ។
ដូចគ្នានេះដែរ នៅក្នុងឆ្នាំ ២០១២ អ្នកកើតជំងឺទឹកនោមផ្អែម ១,៥ លាននាក់បានស្លាប់ ដែលកើត ១. ០ លាននាក់ ធៀបនឹងឆ្នាំ ២០០០ ។
នៅខាងក្រោមនេះដែរគឺជាតារាងបញ្ជាក់ពីចំនួនមនុស្សស្លាប់ដោយសារតែជំងឺ ទាំង ១០ ដោយគិតត្រឹឆ្នាំ ២០០០ ដល់ ២០១២ ៖
https://i1272.photobucket.com/albums/y389/domneng/3%20lady/Sick_zpsa9632f7b.png
មតិយោបល់