ព័ត៌មានជាតិ

ថវិកា​ចំនួន​៤​លាន​រៀល របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​ក្រុមគ្រួសារ​វរៈ​យុទ្ធជន​ការពារ​ព្រំដែន​គោក​

​ថវិកា​ចំនួន​៤​លាន​រៀល ដែល​ជា​ថវិកា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជូន​ដល់​នគរបាល​ការពារ​ព្រំដែន​រងគ្រោះ​ដោយសារ​ជាន់​មីន​ដាច់​ជើង ខណៈ​ដើរល្បាត​នៅ ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ។

​ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សុគន្ធ ប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​ការពារ​ព្រំដែន​គោក​និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក នេ​ត សាវឿន អគ្គស្នងការ នគរបាលជាតិ ឯកឧត្តម ហ៊ូ សុគន្ធ បាន​នាំយក​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក នេត​សាវឿន ចំនួន​៤​លាន​រៀល ជូន​ដល់ដៃ​ក្រុមគ្រួសារ​លោក យ៉ង់ ម៉ិច ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជាន​រគ​របាល ការពារ​ព្រំដែន​គោក​នៅ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិសាត់ នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៤​នេះ ។

​ ​ឯកឧត្តម ហ៊ូ សុគន្ធ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សួរ​សុខ​ទុក របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក នេ​ត សាវឿន ចំពោះ​ក្រុម​គ្រួសារ​វរៈ​យុទ្ធជន នគរបាល​ការពារ​ព្រំដែន​គោក ឯកឧត្តម​បាន​ផ្តាំផ្ញើ ដល់​ក្រុម​គ្រួសារ​រងគ្រោះ​ថា នេះ​ជា​អំណោយ​ដ៍​ថ្លៃថ្លា ដែល​ថ្នាក់ដឹកនាំ​នគរបាល បាន​ជូន​ដល់ ក្រុមគ្រួសារ​ជនរងគ្រោះ ក្នុងពេល​បំពេញ​បេសកម្ម​ជូន​ជាតិ ។

​ ​នា​ឱកាស​នោះ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការយកចិត្តទុកដាក់ ពី​សំណាក់​ថ្នាក់ដឹកនាំ​នគរបាលជាតិ និង​ថ្នាក់​ខេត្ត ដែល​តែងតែ​ជួយ​ដោះស្រាយ រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ទាន់ពេលវេលា ដោយ​មិន​ប្រកាន់​វណ្ណៈ ៕
https://i1272.photobucket.com/albums/y389/domneng/2014-06-08_112002_zps5ac1f8ef.png

មតិយោបល់